កាលពីថ្មីៗនេះ វិចិត្រករជនជាតិហូឡង់ លោក Florentijn Hofman បានធ្វើឲ្យមនុស្សគ្រប់គ្នាស្ញើចសរសើរ ចំពោះស្នាដៃដ៏ល្អឥតខ្ចោះរបស់ខ្លួន ដោយបានកសាងចម្លាក់សត្វទន្សាយដ៏ធំមួយ ក្នុងកោះទន្សាយ នាទីក្រុង St. Petersburg ប្រទេសរុស្សី។ ស្ថិតក្នុងមុខមាត់សើចញញឹមដ៏ស្រស់ស្អាត លាយលំនឹងច្រមុះដែលមានពណ៌ផ្កាឈូក រូបចម្លាក់នេះមានបណ្តោយ ១៥ម៉ែត្រ ទទឹង ៨ម៉ែត្រ ព្រមជាមួយនឹងកម្ពស់រហូតដល់ ២ម៉ែត្រកន្លះឯណោះ ដែលមើលទៅវាពិតជាស្រស់ស្អាត គួរឲ្យទាក់ទាញយ៉ាងខ្លាំង។ គួរបញ្ជាក់ផងដែរថា រូបចម្លាក់នេះ នឹងត្រូវគេដាក់បង្ហាញក្នុងការតាំងពិពរណ៌សិល្បៈជាតិ របស់ប្រទេសរុស្សី នាថ្ងៃទី ១៣ ខែតុលា ខាងមុខឆាប់ៗនេះ។


ដោយ RoMeo ខ្មែរឡូត