បុរស ៣នាក់ជាមិត្ត ភក្តិនឹងគ្នា ស្ថិតក្នុងស្ថានភាព ស្រវឹងទាំងអស់គ្នា បានធ្វើដំណើរតាមរថយន្តមួយ គ្រឿងជាមួយគ្នា តាមបណ្តោយផ្លូវមុនីវង្ស ពេលមកដល់ចំណុចភ្លើងស្តុប បូកគោ ក៏ជ្រុលបុករនាំងដែកពុះចែក ទ្រូងផ្លូវ និងបង្គោលភ្លើងមួយដើម ត្រូវបាក់ខ្ទេច កាលពីវេលាម៉ោង ១២យប់ថៃ្ងទី០៧ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតក្នុង សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ គេបានឃើញរថយន្ត ម៉ាក កាមរីឆ្លាមមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2Q-7254 ដែលបើកបរដោយបុរសម្នាក់ និងអ្នករួម ដំណើរពីរនាក់ទៀត បានធ្វើដំណើរតាមបណ្តោយផ្លូវ ម៉ៅសេទុង ក្នុងទិសដៅលិចពីកើត ស្រាប់មកដល់ចំណុច ភ្លើងស្តុប បូកគោ រថយន្តបានបួងចង្កូត បត់ឆ្វេងទៅផ្លូវមុនីវង្ស ក៏ជ្រុលទៅបុកទៅរនាំងដែក យ៉ាងពេញទំហឹង តែដោយរថយន្តមិនទាន់អស់ ល្បឿនក៏ជ្រុលចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ អស់មួយដើមទៀត ទើបរថយន្ត គាបជាប់នឹងបង្គោលភ្លើង ទៅមុខលែងរួច ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះ មកអន្តរាគមន៍ភ្លាមៗ ក៏ធ្វើការឃាត់ខ្លួនបាន អ្នកបើកបរម្នាក់ ចំណែកបក្ខពួកពីរនាក់ រត់ចែកជើងគ្នាយករួចខ្លួន។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង ហើយអូសរថយន្តបង្កយក ទៅរក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយសំណង សម្បត្តិសាធារណ:របស់រដ្ឋ នៅ ស្វាងពីស្រវឹង៕