ខេត្តសៀមរាប ៖ បុរសម្នាក់ដាច់ចិត្ត ឡើងលើដើមទឹកដោះគោ យកក្រមាចងកសម្លាប់ខ្លួន នៅក្បែរបន្ទប់ជួល ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ទាំងយប់ បន្ទាប់ពីស្ត្រីជាសង្សារ ធ្វើការជាមួយគ្នាសុំបែកផ្លូវហើយរហូតដល់ម៉ោង ៦ ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ មានបងប្អូនដើរទៅផ្សារ បានប្រទះឃើញខ្មោចចងក ក៏ស្រែកឆោឡោ ធ្វើឲ្យមានការភ្ញាក់ផ្អើល ដឹងដល់សមត្ថកិច្ច។
ជនរងគ្រោះឈ្មោះ ឡី សុ ភាន់ ភេទប្រុស អាយុ ២៨ ឆ្នាំ ជាបុគ្គលិកភោជនីយដ្ឋាន ក្រុងអង្គរ រស់នៅភូមិសរសៃពោង ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប មូលហេតុដែលដាច់ចិត្តចងក សម្លាប់ខ្លួនឯងក៏ព្រោះតែសង្សារសុំបែកផ្លូវ។ ជនរងគ្រោះបានប្រើក្រមា ចងកសម្លាប់ខ្លួន នឹងដើមទឹកដោះគោ ដែលមានកម្ពស់ ២,៥ ម៉ែត្រនេះ ដោយស្លៀកពាក់អាវ ផ្កាឈូកដៃវែង និងខោជើងវែង ពណ៌ខ្មៅ ហើយនាងជាសង្សារ បានយំសោកសង្រេង នៅចំពោះមុខសាសព។
ស្ត្រីជាសង្សារឈ្មោះ វ៉ែន សុភណ្ឌ័ អាយុ ៣៦ ឆ្នាំ ជាបុគ្គលិក ភោជនីយដ្ឋាន ក្រុងអង្គរ ស្នាក់នៅស្រុកអូរស្មាច់ ខេត្តឧត្តរមានជ័យ ដែលទើបស្រឡាញ់គ្នា ក្នុងហាងនេះ បាន២ខែប៉ុណ្ណោះ ហើយមូលហេតុ ដែលខ្លួនសុំបែកនោះ គឺបណ្តាលមកពីជនរងគ្រោះ បានបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះ ជាច្រើនលើកច្រើនសារ ហើយមិនអាចរស់នៅ ជាមួយគ្នាបាន ទើបគាត់សម្រេចចិត្តសុំបែក ៕

វត្តភ្នំ