ប្រិយមិត្តប្រាកដជាបានដឹងមកហើយថា មានការវាយប្រហារ ដោយប្រើប្រាស់អាវុធគីមី នៅប្រទេសស៊ីរី កាលពីប៉ុន្មានខែមុន ដោយសម្លាប់មនុស្សប្រមាន ១៤០០ នាក់រួមបញ្ចូលទាំងកុមារ ប្រមាណ៤០០នាក់ផងដែរ។
កាលពីថ្មីៗនេះ ស្រាប់តែមានការលេចធ្លាយវីដេអូ ពីសកម្មភាពនៃជនរងគ្រោះ និងអ្នកស្លាប់ក្នុងការវាយប្រហារនេះ ដោយខ្លះស្លាប់បិទភ្នែកមិនជិត ខ្លះត្រូវប្រកាច់ដូចត្រូវថ្នាំពុល និងខ្លះទៀតដេកស្តូកស្តឹង មើលទៅគួរឲ្យអាណិត និងខ្លោចចិត្តជាពន់ពេក។
គួរបញ្ជាក់ផងដែរថា នៅមិនទាន់មានចំណាត់ការអ្វីមួយ ដើម្បីថ្កោលទោសដល់ការសម្លាប់ជាតិសាសន៍ឯង ដោយការប្រើប្រាស់អាវុធគីមី នៅប្រទេសស៊ីរីនៅឡើយទេ ដោយស្ថានភាពកំពុងតែមានភាពតានតឹងឡើង រវាងចក្រពត្តិនៃប្រទេសមហាអំណាចទាំង ក្រុមគាំទ្រសហរដ្ឋអាមេរិក និងក្រុមគាំទ្ររុស្សី។

ដូចនេះ បើប្រិយមិត្តចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖
ប្រភពពី
ខ្មែរឡូត