ថ្មីៗនេះយុវតីខ្មែរមួយរូបបានធ្វើឲ្យអន្តរជាតិមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបានឃើញស្នាដៃគំនូផុសចេញពីគំនិតច្នៃប្រឌិតដ៏អស្ចារ្យលើគំនូរតាមដងផ្លូវដែលយុវតីរូបនេះបានគូតាមដងផ្លូវ។ គំនូរបែបសម័យថ្មីនេះ ត្រូវបានគេឲ្យឈ្មោះថា Graffiti។ យុវតីដែលធ្វើឲ្យអន្តរជាតិទទួលស្គាល់ស្នាដៃកូនខ្មែរនេះ មានឈ្មោះ លីហ្សា ម៉ម (ឈ្មោះក្នុងសិល្បៈ)។ ហេតុអ្វីបានជាបណ្ដាប្រទេដទៃទទួលស្គាល់ទឹកដៃនៃការគូរគំនូររបស់យុវវតីរូបនេះ?
គិតមកដល់ពេលនេះ មានរយៈពេល ៤ ឆ្នាំហើយដែល លីហ្សា ចាប់ផ្ដើមប្រឡូកក្នុងវិស័យគំនូរតាមដងផ្លូវក្នុងទីក្រុងភ្នំពេញ។ លីហ្សា និយាយថា គេស្គាល់គំនូររបស់នាងដោយសារតែគំនូរទាំងអស់នោះ ផុសចេញពីគំនិតកូនខ្មែរពិតប្រាកដ ដែលមិនមែនជាគំនូរចម្លងតាមបរទេស ឬក៏គំនិតអ្នកណានោះទេ។
លីហ្សា បន្តថា “ គំនូររបស់ខ្ញុំគឺចេញពីការស្រមើស្រមៃរបស់ខ្ញុំផ្សារភ្ជាប់នឹងវប្បធម៌ខ្មែរយើង ហើយខ្ញុំគូរតែរូបភាពស្រីៗតែប៉ុណ្ណោះ”។ ចំណុចមួយនេះលីហ្សាចង់បញ្ជាក់ថា យុវតីខ្មែរមានគំនិតច្នៃប្រឌិតមិនចាញ់គេឡើយ ហើយបន្ថែមពីនេះរូបភាពទាំងនោះគ្រាន់តែក្រឡេកមើលទៅក៏ដឹងថា អ្នកគូរនោះគឺនារីហើយ។
ចំណុចពិសេសទាំងនេះ បានផ្ដល់ឱកាសឲ្យលីហ្សាបានបង្ហាញស្នាដៃនៅបណ្ដាប្រទេសមួយចំនួនដូចជា ប្រទេសបារាំង ស្វីស ថៃ និងវៀតណាម។ ឆ្នាំនេះគំនូររបស់ លីហ្សា បានជាប់ជាគំនូល្អលេខ ១ ក្នុងកម្មវិធី Indochina project នៅវៀតណាម ដែលមានប្រទេសជាច្រើនបានចូលរួម។
និស្សិតឆ្នាំទី ៧ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាលរូបនេះបានបន្តទៀតថា ដើម្បីឈាន ទៅដល់គោលដៅក្លាយជា urban street artist ជោគជ័យបាន យើងត្រូវព្យាយាមបង្កើតអ្វីមួយដែលថ្មី មិនចម្លងតាមគេ និយាយឲ្យចំជាគំនិតច្នៃប្រឌិតចេញពីខ្លួនឯងផ្ទាល់។
“ភាពច្នៃប្រឌិត ភាពស្រមើស្រមៃ បូកផ្សំនឹងទឹកចិត្តស្រលាញ់វប្បធម៍ជាតិខ្មែរយើង ដែលខ្ញុំបានលាតត្រដាងលើគំនូ បានធ្វើឲ្យគេស្គាល់ខ្ញុំជាច្រើន មិនថាក្នុងស្រុក ឬក៏ក្រៅស្រុកទេ”។
ម៉ម ពុទ្ធីល័ក្ខណ៍ (ឈ្មោះដើម) ចំណែកឯ លីហ្សា ម៉ម ជាឈ្មោះប្រើក្នុងវិស័យសិល្បៈ។ លីហ្សា ជាយុវតីខ្មែរទីមួយដែលបានធ្វើដំណើរឆ្លងប្រទេសទៅបង្ហាញស្នាដៃកូនខ្មែរតាមរយៈ Gaffiti។ ទស្សនារូបភាពខាងក្រោមនេះ ដើម្បីស្វែងយល់ពីអត្ថន័យក្នុងគំនួររបស់យុវតីដែលជា urban street artist ប្រចាំស្រុកខ្មែរ៖








