មុនពេលចាក់សាំងដុតព្រះកាយ ព្រះអង្គបានអានសារលាតត្រដាងអំពើអយុត្តិធម៌ក្នុងសង្គមដែលព្រះអង្គ ចោទថា ប្រព្រឹត្តដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ព្រះសង្ឃអង្គនេះមានថេរដីកាថា ការធ្វើដូច្នេះ គឺដើម្បីជាសារឲ្យលោក ហ៊ុន សែន ភ្ញាក់រឭក ហើយឈប់ប្រព្រឹត្តអំពើអាក្រក់តទៅទៀត។ ប៉ុន្តែការព្យាយាមនេះមិនបានសម្រេចទេ ដោយសារមានការរារាំងទាន់ពេលវេលា។
ព្រឹត្តិការណ៍នេះ កើតមានឡើងនៅក្នុងមហាបាតុកម្មទាមទាររកយុត្តិធម៌ក្នុងរឿងបោះ ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៣ ដែលមានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់។