ភ្នំពេញ៖ ទស្សនិកប្រាកដជាបានស្គាល់យ៉ាងច្បាស់ពីពិធីកររូបសង្ហារគឺលោក ជា វិបុល ដែលថ្មីៗនេះលោកទើបតែទទួលបានពានរង្វាន់ពីកម្មវិធីអាណាចក្រតារាផងដែរ ហើយអ្វីដែលលោកកាន់តែធើ្វឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលនោះដោយលោកកំពុងសាងស្នេហ៍ដ៏ផ្អែមល្អែមជាមេម៉ាយចាយរាងអ្នកនាង គង់ សុជាតិដែលជាពិធីការនីជើងចាស់ហើយថែមទាំងមានគម្រោងចូលរោងការក្នុងពេលឆាប់ៗនេះផងដែរ ។
រឿងរ៉ាវស្នេហារបស់លោក គង់ វិបុល និងអ្នកនាង គង់ សុជាតិត្រូវបានបណ្តារសារព័ត៌មាន និងមហាជនជាច្រើនតែងតែបាននិយាយពីមាត់មួយទៅមាត់មួយថាស្នេហារបស់ពួកគេឆាបឆេះយ៉ាងសនោ្ធសនៅ្ធជាយូរណាស់មកហើយ ។
ទោះជាយ៉ាងណាមិនទាន់មានការបញ្ជាក់ណាមួយពីសាមីខ្លួនទាំងពីរនាក់នៅឡើយទេ ដូចនេះយើងមានតែរងចាំមើលទាំងអស់គ្នាមើលថាតើពួកគេអាចនឹងចូលរោងការតាមពាក្យអាចាមអារាមដែរឬទេ?