
រាជធានី ភ្នំពេញ ៖ ស្ត្រីម្នាក់បានរងរបួសសន្លប់បាត់ស្មារតី ដោយសារតែត្រូវប្តីចិត្តកំណាច ល្មោភកាមតណ្ហា ទាត់មួយជើងចំកញ្ចឹង.ក បណ្តាលឲ្យសន្លប់បាត់ស្មារតីមួយសន្ទុះធំ ព្រោះតែនាងប្រកែកមិនព្រមបៀម ប្រដាប់ភេទប្តី តាមស្ទីលអឺរ៉ុប។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។
បើតាមការរៀបរាប់របស់ស្ត្រីរងគ្រោះបានឲ្យដឹងថា ខ្លួនមានឈ្មោះ ច.ស.ណ អាយុ១៩ឆ្នាំ មានស្រុកកំណើតទៅស្រុកបាទី ខេត្តតាកែវ មានមុខរបរជាអ្នករត់តុក្នុងភោជនីយដ្ឋានមួយកន្លែងនៅម្តុំវត្តភ្នំ ចំណែកប្តីចិត្តអប្រិយមានឈ្មោះ ថន រតនៈ អាយុ២៨ឆ្នាំ មានមុខរបរជាជាងជួសជុលម៉ូតូនៅម្តុំផ្សារប្ញស្សី។ ពួកគេទាំង២នាក់ បានរស់នៅជាមួយគ្នាជាប្តីប្រពន្ធទើបតែបានជាង ៦ខែប៉ុណ្ណោះ ដោយមិនបានរៀបការត្រឹមត្រូវនោះទេ។
ប្រភពដដែលបានបន្តទៀតថា រៀងរាល់ថ្ងៃនៅពេលដែលប្តីត្រឡប់មកវិញ តែងតែបង្ខំប្រពន្ធរួមរ័ក្ស គ្មានពេលណាទំនេរនោះទេ ទោះជាពេលខ្លះនាងកំពុងតែជាប់បម្រើការងារ ក៏ត្រូវប្តីរូបនេះទូរស័ព្ទឲ្យត្រឡប់មកផ្ទះដើម្បីរួមភេទទាំងកណ្តាល ថ្ងៃផងដែរ។ រៀងរាល់លើកមុនពេលរួមភេទ បុរសជាប្តីតែងតែបង្ខំឲ្យប្រពន្ធមើលវីដេអូអាសអាភាស ក្នុងទូរស័ព្ទដៃ ដើម្បីអនុវត្តន៍តាមស្ទីលប្លែកៗរបស់បរទេស។
លុះដល់វេលាថ្ងៃកើតហេតុ ប្តីចិត្តកំណាចនោះបានត្រឡប់មកផ្ទះ វិញក្នុងស្ថានភាពស្រវឹងជោកជាំ ហើយក៏អូសដៃ ប្រពន្ធបង្ខំឲ្យរួមភេទ ខណៈដែលនាងកំពុងតែអង្គុយហូបបាយ ប៉ុន្តែជនរងគ្រោះបានប្រកែក ព្រោះថាថ្ងៃនេះនាងមិនស្រួលខ្លួន (មករដូវ)។ ភ្លាមៗនោះបុរសជាប្តីបានបង្ខំឲ្យនាងប្រើមាត់ ដើម្បីបៀមប្រដាប់ភេទរបស់ខ្លួនដើម្បីសម្រេចតណ្ហា តែជនរងគ្រោះ មិនព្រម ទើបប្តីរូបនេះបានជេរស្តីនាង ហើយថែមទាំងស្ទុះទៅទាត់នាងមួយជើងចំកញ្ចឹង.ក សន្លប់បាត់ស្មារតី ហើយក៏គេចខ្លួនទៅបាត់ស្រមោល។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបានអ្នកជិតខាង ជួយសង្គ្រោះដោយយកប្រេងកូឡា ជួយលាបឈ្លី ទើបជនរងគ្រោះបានដឹងខ្លួនវិញ។ ទាក់ទិននឹងអំពើហិង្សាក្នុងគ្រួសារខាងលើនេះ ជនរងគ្រោះបានត្រឹមតែអង្គុយយំរៀបរាប់ប្រាប់អ្នកជិតខាង ដោយមិនបានប្តឹងសមត្ថកិច្ចនោះទេ ព្រោះមិនចង់ឲ្យមានរឿងរ៉ាវវែងឆ្ងាយ ក៏សុខចិត្តរៀបចំឥវ៉ាន់ ចេញពីផ្ទះត្រឡប់ទៅស្រុកកំណើតវិញទាំងយប់៕
ប្រភពពី វត្តភ្នំ