ក្រុមអ្នកវិទ្យាសាស្ត្ររបស់ប្រទេសកូរ៉េខាងត្បូង បានផលិតរថយន្តដើរដោយថាមពលចរន្តអគ្គិសនី ដែលអាចបត់បាន តាមចំណង់ចិត្តរបស់លោកអ្នក។
ដោយគ្រាន់តែចុចលើស្មាតហ្វូន រថយន្ត Armadillo-Tនឹងអាចបត់បានភ្លាម។ រថយន្តដែលមានតែ២កៅអីនេះ ត្រូវបានគេរចនាឡើងដើម្បីឲ្យមានចន្លោះកាន់តែទូលាយនៅទីប្រជុំជន ហើយអាចជិះបានចំងាយ៦២ម៉ៃយ៍ រាល់ពេល សាកម្តងត្រឹម១០នាទី ហើយក៏អាចបើកបរក្នុងល្បឿន៣៧ម៉ៃយ៍ក្នុង១ម៉ោងផងដែរ។ ប្រសិនបើលោកអ្នកអស់កន្លែងចូលចិត្ត ផ្នែកខាងក្រោយនៃរថយន្ត នឹងអាចបត់បានមកផ្នែកខាងមុខ ហើយកាត់បន្ថយតួរថយន្តមកនៅត្រឹម៦៥អ៊ិញប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជិះកុំទាន់អាលប្រញាប់ទិញខ្លាំងពេក ព្រោះថា រថយន្ត Armadillo-Tមិនទាន់ ស្របច្បាប់ទេ ដើម្បីឲ្យបើកបរលើផ្លូវសាធារណៈ ដោយសារតែវាមិនទាន់មានប្រព័ន្ធសុវត្ថិតាមផ្លូវគ្រប់គ្រាន់៕
ប្រភពពី
kpt-news.com