ប្រភពពត៌មានពីរដ្ឋ Delaware បានឲ្យដឹងថា បវរកញ្ញាពានរង្វាន់ Teen USA ត្រូវបានបង្ខំលាចេញពីដំណែង ក្រោយពេលមានលេច ចេញវីដេអូសិច តាមអ៊ីនធើណែតក្នុងសប្តាហ៍នេះ។ Melissa King ជាបវរកញ្ញា Teen USA របស់រដ្ឋ Delaware បានលាចេញពី ដំណែងក្រោយពេលប្រឈមមុខនឹងសំនួរជាច្រើនអំពីបញ្ហាវីដេអូសិច។ អ្នកនាំពាក្យរបស់នាងម្នាក់ឈ្មោះ Dara Busch បានសរសេរ ក្នុង E-mail ថា “ខ្ញុំសួមបញ្ចាក់ថាកម្មវិធីប្រគួតបវរកញ្ញា Teen USA បានទទួលលិខិតលាលែងរបស់ Melissa King ពីមេធាវីរបស់ នាង”។
គេហទំព័រមួយបានផ្សាយវីដេអូសិច កាលពីថ្ងៃច័ន្ទដែលមានស្រ្តីម្នាក់ ដែលមានរួបរាង និងសម្លេងដូច King។ ឆ្លើយ តបភ្លាមៗទៅនឹង ការចោទប្រកាន់នេះបាន King បានបដិសេធន៍ទាំងស្រុងដោយបានអះអាងថា តួស្រីនៅក្នុងឈុតវីដេអូ នោះមិនមែនជារូបនាងទេ ហើយនេះគឺជាការមូលបង្កាច់ទាំងស្រុង ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់នាង។ King ក្នុងវ័យ ១៨ឆ្នាំ គឺជាបវរកញ្ញាឯកនៃកម្មវិធី Delaware Teen ដែលទើបតែគ្រងតំណែងរបស់ខ្លួនក្នុងឆ្នាំ២០១៣នេះប៉ុណ្ណោះ។
ក្នុងការប្រគួតនោះផងដែរអ្នកដែលជាប់ចំណាត់ថ្នាក់លេខ ២ ឈ្មោះ Hailey Lawler៕
សូមចុចទីនេះដើម្បីទាញយកវីដេអូរបស់នាង! 