ខ្សែប្រយុទ្ធមកពីក្លិប Southampton វ័យ៣១ឆ្នាំ Rickie Lambert ទទួលបានការកោះហៅឱ្យចូលក្រុមជម្រើសជាតិអង់គ្លេសជាលើកដំបូង យ៉ាងគួរឱ្យភ្ញាក់ផ្អើល។
ក្រុមជម្រើសជាតិអង់គ្លេសនឹងប្រកួត មិត្តភាពសាកជើងទល់នឹងក្រុមជម្រើសជាតិស្កុតឡែននៅថ្ងៃពុធសប្ដាហ៍ ក្រោយនេះហើយ ហើយលោក Roy Hodgson កោះហៅកីឡាករ២៥នាក់មកប្រមូលផ្ដុំហ្វឹកហាត់ដោយក្នុងនោះមាន Lambert ម្នាក់ផងដែរ។ Lambert រកគ្រាប់បាល់ឱ្យ Southampton បាន១៥គ្រាប់ក្នុងរដូវកាលមុន។
កីឡាករ Rickie Lambert
ទន្ទឹមនឹងនេះ ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុមបិសាចក្រហម Wilfried Zaha ក៏ជាប់ឈ្មោះក្នុងបញ្ជីរួមជាមួយសិស្សច្បង Wayne Rooney ដែរ។
| តួនាទី | ឈ្មោះកីឡាករ | មកពីក្លិប | ធ្លាប់លេងឱ្យជម្រើសជាតិបាន |
| អ្នកចាំទី | Joe Hart | Man City | ៣២លើក |
| អ្នកចាំទី | Ben Foster | West Brom | ៦លើក |
| អ្នកចាំទី | John Ruddy | Norwich City | ១លើក |
| ខ្សែការពារ | Ashley Cole | Chelsea | ១០៣លើក |
| ខ្សែការពារ | Glen Johnson | Liverpool | ៤៨លើក (ទាត់ចូល១គ្រាប់) |
| ខ្សែការពារ | Phil Jagielka | Everton | ១៨លើក (ទាត់ចូល១គ្រាប់) |
| ខ្សែការពារ | Leighton Baines | Everton | ១៧លើក (ទាត់ចូល១គ្រាប់) |
| ខ្សែការពារ | Gary Cahill | Chelsea | ១៦លើក (ទាត់ចូល២គ្រាប់) |
| ខ្សែការពារ | Phil Jones | Man Utd | ៧លើក |
| ខ្សែការពារ | Chris Smalling | Man Utd | ៦លើក |
| ខ្សែការពារ | Kyle Walker | Spurs | ៥លើក |
| ខ្សែបម្រើ | Steven Gerrard | Liverpool | ១០២លើក (ទាត់ចូល១៩គ្រាប់) |
| ខ្សែបម្រើ | Frank Lampard | Chelsea | ៩៧លើក (ទាត់ចូល២៩គ្រាប់) |
| ខ្សែបម្រើ | James Milner | Man City | ៣៨លើក (ទាត់ចូល១គ្រាប់) |
| ខ្សែបម្រើ | Michael Carrick | Man Utd | ២៩លើក |
| ខ្សែបម្រើ | Ashley Young | Man Utd | ២៨លើក (ទាត់ចូល៧គ្រាប់) |
| ខ្សែបម្រើ | Alex Chamberlain | Arsenal | ១២លើក (ទាត់ចូល៣គ្រាប់) |
| ខ្សែបម្រើ | Tom Cleverley | Man Utd | ៩លើក |
| ខ្សែបម្រើ | Jack Wilshere | Arsenal | ៧លើក |
| ខ្សែប្រយុទ្ធ | Wayne Rooney | Man Utd | ៨៣លើក (៣៦គ្រាប់) |
| ខ្សែប្រយុទ្ធ | Jermain Defoe | Spurs | ៥៤លើក (ទាត់ចូល១៩គ្រាប់) |
| ខ្សែប្រយុទ្ធ | Theo Walcott | Arsenal | ៣៣លើក (ទាត់ចូល៤គ្រាប់) |
| ខ្សែប្រយុទ្ធ | Danny Welbeck | Man Utd | ១៦លើក (៥គ្រាប់) |
| ខ្សែប្រយុទ្ធ | Wilfried Zaha | Man Utd | ១លើក |
| ខ្សែប្រយុទ្ធ | Rickie Lambert | Southampton | ០លើក |
ដកស្រង់ពី : Sabay