
ពួកឧក្រិដ្ឋជនតែងតែឆ្លៀតឳកាសគ្រប់ពេល ទោះប្រទេសជាតិវិវត្តន៍ដល់ណាក៏ដោយ ពួកគេនៅតែមានកលល្បិចក្នុងការចាប់ជម្រិតទាំងផ្ទាល់ និងប្រយោល ទាំងអស់ដែលគួរតែប្រុងប្រយ័ត្នគ្រប់ៗគ្នា។
ដោយឡែកនៅក្នុងវីដេអូនេះបានបង្ហាញពីការគម្រាមកំហែងតាម ប្រព័ន្ធបណ្តាញទំនាក់ទំនង សង្គម ដោយសារការខ្វះការគិតពិចារណា និងធ្វេសប្រហែសរបស់យុវជនជាជនរងគ្រោះ ម្នាក់ដែលគេបានបង្ហាញក្នុងវីដេអូនេះ ទុកជាមេរៀនសំរាប់យុវជនដទៃ។
ដូចច្នេះ ដើម្បីចង់ដឹងពីដំណើរដើមហេតុនៃអំពើឧក្រិដ្ឋកម្មតាមប្រព័ន្ធ Online នេះ មានសាច់រឿងយ៉ាងណាខ្លះ សូមលោកអ្នកតាមដាន និងជួយគិតពិចារណាចំពោះវីដេអូខាងក្រោមនេះ៕