តារាសម្តែង Jennifer Aniston បានបើកវេទិកានិយាយ អំពីមិត្តប្រុស របស់ខ្លួន លោក ចាស្ទីនដឺរ៉ុក (Justin Theroux) ។ តារាសម្តែងរូបនេះ បានឲ្យដឹងថា នាងបានភ្ជាប់ពាក្យ ជាមួយនឹង ដឺរ៉ុក កាលពីឆ្នាំ ២០១២ ដោយ ចាស្ទីន ដឺរ៉ុក មានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីក្លាយជាឪពុករបស់គេ។ អានីស្តុន (Aniston) បានប្រាប់ដល់ ទស្សនាវដ្តី Glamourថា" ខ្ញុំដឹងថា ចាស្ទីន ពិតជាពោរពេញទៅ ដោយភាពអស្ចារ្យ ដើម្បីក្លាយជាឪពុក មួយរូបដ៏ប្រសើរ ព្រោះថាមិនយូរនោះទេ គាត់នឹងក្លាយជាឪពុកគេហើយ"។
ថ្មីៗនេះ អានីស្តុន បានធ្វើការបដិសេធ ចំពោះពាក្យចចាមអារ៉ាមថា នាងបានលុបចោល គម្រោងរៀបការ ឬព្យួរការរៀបការ ។ ជាមួយនឹងគ្នានេះដែរ នាងក៏ចេញ មុខបកស្រាយថា ពួកនាងមិនបាន ធ្វើយ៉ាងដូច្នោះទេ ហើយក៏មិនបាន លុបចោលគម្រោង រៀបមង្គលការអ្វីដែរ។ តែជាក់ស្តែង នាងនិងមិត្តប្រុស កំពុងស្វែងរកកន្លែង មួយដ៏ប្រសើរ សម្រាប់ អាពាហ៍ពិពាហ៍របស់នាង៕
ប្រភពពីhappycambodia