កន្លងមកទស្សនិកជន ធ្លាប់តែឃើញពិធីការិនី រូបស្រស់សោភាច្រមុះស្រួច កញ្ញា ឈិត សុជាតា បញ្ចេញស្នាមញញឹម ចរិតរួសរាយរាក់ទាក់ ជាមួយមហាជន គ្រប់ស្រទាប់ជាពិសេស នៅក្នុងបណ្តាញទំនាក់ទំនង សង្គមដោយនាង តែងតែប្រើពាក្យ សំដីបង្ហោះ នៅលើ Facebook ផ្អែមស្រទន់និង រាប់អានមិត្ត នៅក្នុងបណ្តាញ មួយនេះយ៉ាងខ្លាំង។ តែអ្វីដែលធ្វើឲ្យទស្សនិកជន ប្លែកចិត្តនោះ បន្ទាប់ពីតារាស្រីរូបនេះបង្ហោះ ពាក្យសំដីបញ្ចេញ ប្រតិកម្មមិនពេញចិត្ត ចំពោះអ្នកលេងជាមួយ នាងនិយាយគ្មានសីលធម៌ នាងនឹង Un- Friend ចោល ។

ពិធីការិនី និងជាតារាសម្តែង រូបស្រស់សោភា កញ្ញា ឈិត សុជាតា បានបង្ហោះពាក្យសំដី មិនពេញចិត្តមួយចំនួន នៅលើAccount Facebook របស់នាងថា “ នាងខ្ញុំនិង un - friends ចំពោះអ្នកដែល និយាយមិនសមរម្យ។សូមទោសផងណា....!” ។ តាមរយៈពាក្យសំដី ទាំងអស់នេះ បានធ្វើឲ្យមហាជន ជាច្រើនមានចម្ងល់ថា ហេតុអីបានជាសុខៗ តារាស្រីរូបនេះ បង្ហោះពាក្យសំដី បែបនេះ នៅលើ Facebook របស់នាងឫមួយ ក៏មាន Friend របស់នាងណាម្នាក់ និយាយពាក្យសំដី មិនសមរម្យមាក់ងាយ កិត្តិយសនាង បានជានាងនិយាយ ដោយមិនពេញចិត្ត ថានាងនិងលុប Friend ចោលចំពោះមិត្តភក្តិ ណាដែល និយាយពាក្យសំដី គ្មានសីលធម៌លើនាង ។ នេះមិនមែនជាលើកទី១ទេ ដែលសិល្បករ-សិល្បការិនីខ្មែរ បញ្ចេញប្រតិកម្ម មិនពេញចិត្តក្នុងឆ្លើយឆ្លង ជាមួយ Friend មួយចំនួនរបស់ពួកគេ នៅលើ Facebook ដោយពួកគេបាន លើកឡើងស្រដៀងគ្នាថា ដោយសារតែពួកគេ ប្រើពាក្យសំដី មិនផ្តល់កិត្តិយសលើកស្ទួយ តារាខ្មែរនិយាយមាក់ងាយ បន្ទោសបង្អាប់ថា ពួកគេមិនល្អ ហើយមានអ្នកខ្លះទៀត ប្រើពាក្យដោយគ្មានក្រម សីលធម៌វាយប្រហារតារាៗ ទៀតផងទើបធ្វើឲ្យ ក្រុមតារាសម្រេចចិត្តបិទ លែងធ្វើមិត្តជាមួយ តែម្តងទៅ។

ប្រភពពី happycambodia