បើពិនិត្យទៅលើរូបរាងខាង ក្រៅនៃឧបករណ៍បំពងសំឡេង iLuv លោកអ្នកពិតជាពេញចិត្តជាមួយរូបរាងដ៏ទំនើប ទាន់សម័យតូចស្អាត របស់វាជាមិនខាន។ មិនតែប៉ុណ្ណោះ វាមានទេពកោសល្យអាចធ្វើការងារបានច្រើនយ៉ាងទៀត គឺក្រៅពីអាចសាកបញ្ចូលថ្មទូរស័ព្ទ iPhone ឬ iPod ដំណាលគ្នានឹងពេលចាក់ចម្រៀងហើយនោះ វាក៏អាចភ្ជាប់កម្មវិធីអាកាសធាតុ ម៉ោងរោទិ៍ ស្តាប់វិទ្យុ Internet វិទ្យុ FM ដោតស្តាប់ជាមួយម៉ាស៊ីនចាក់ MP3 ឬ CD តាមរន្ធ AUX បានផងដែរ។ ម្យ៉ាងទៀត ដោយមានបំពាក់ប្រព័ន្ធសំឡេង Micro-Stereo និង Eye-catcher លោកអ្នកអាចប្រើប្រាស់វាសាកសមបំផុតសម្រាប់បំពេរអា រម្មណ៍មុនពេលចូលគេងតាមរយៈគុណភាពសំឡេងពិរោះរងំ ហើយអាចបញ្ជាបិទដោយប្រើភ្នែកបានទៀតផង ចំនែកតម្លៃរបស់វាប្រហែល 107.15 ដុល្លារ៕
