
ក្រុមយុវជន ដើម្បីសន្តិភាព នឹងធ្វើសន្និសីទសារ័ត៌មានមួយនៅថៃ្ងសុក្រ ទី៣០ ខែសីហា ដើម្បីបង្ហាញពីការទាមទារបស់យុវជនលើការដកបទចោទលើយុវជនបួននាក់ ដែលរដ្ឋាភិបាល ចោទថា ញុះញង់ផ្តួលរំលំរដ្ឋាភិបាល និងបន្តសកម្មភាពចែកផ្កាដល់យុទ្ធជន។
សេចក្តីជូនដំណឹងរបស់ក្រុមយុវជនដើម្បីសន្តិភាព ឲ្យដឹងថា សន្និសីទនេះ នឹងបង្ហាញពីការធ្វើញ្ញត្តិទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយជំរុឲ្យញដកបទចោទប្រកាន់ទៅលើជនទាំងបួននាក់ ដែលត្រូវបានចោទពីបទញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធផ្តួលរំលំរដ្ឋា ភិបាល កាលពីថ្ងៃទី១៧ខែសីហា ឆ្នាំ២០១៣។ សេចក្តីជូនដំណឹងបន្តថា សន្និសីទនេះ នឹងបង្ហាញពីការធ្វើសកម្មភាពដើម្បីសន្តិភាព ដោយបន្តចុះចែកផ្កាទៅដល់យុទ្ធជនយើងក្នុងគោលបំណងដើម្បីទទួលបាន នូវសុខសន្តិភាព សេរីភាពនិងស្ថិរភាពនយោបាយ បញ្ច្រៀសអំពើហិង្សា។
លោក ហេង សំណាង ជាតំណាងក្រុមយុវជនដើម្បីសន្តិភាព ប្រាប់VODថា ការចែកផ្កាលើកនេះ នឹងត្រូវធ្វើឡើងតាមច្បាប់ និងជម្រាបដល់អាជ្ញាធរ និងសារព័ត៌មាន ដូច្នេះរដ្ឋាភិបាល ចាប់យុវជន ដូចលើកមុនទៀតទេ។ លោកបន្តថា យុវជន នឹងរួមគ្នា បួងសួងសុំសេចក្តីសុខ សន្តិភាព និងកុំឲ្យមានអំពើហិង្សាជាមួយក្រុមសង្គមស៊ីវិលផ្សេងទៀត៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
ប្រភពពី VOD