គណបក្សសង្គ្រោះជាតិបានប្រកាសថា នឹងធ្វើសន្និសីទសារព៌ត័មានមួយនៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី១២ សីហានេះក្រោមប្រធានបទជំហររបស់គណបក្សសង្គ្រោះជាតិ ចំពោះការប្រកាសលទ្ធផលបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។
យោងតាមសេចក្តីប្រកាសព៌ត័មានរបស់គណបក្សសង្គ្រោះជាតិដែលបានផ្សាយជាសាធារណៈនៅព្រឹកថ្ងៃទី១២ ខែសីហានេះបានឲ្យដឹងថា សន្និសីទសារព៌ត័មាននេះនឹងធ្វើឡើងនៅទីស្នាក់ការរបស់គណបក្សសង្គ្រោះជាតិ នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក។