ភ្នំពេញ: ប្រព័ន្ធទំនាក់ទំនង ហ្វេសប៊ុក ដែលគេជឿថា ជារបស់តារាចម្រៀងច្រមុះស្រួច ឆៃលី ដាឡែន មានបង្ហាញរូបថតមួយសន្លឹក ដែលជារូបថត នៃលទ្ធផល បានមកពីការពិនិត្យផ្ទៃពោះ។ ក្នុងរូបថតនោះ សរសេរថា “Yeah I have a baby hery” មានន័យជាភាសាខ្មែរថា “ចា៎ ខ្ញុំមានកូនហើយ”
ការបង្ហាញរូបថតនោះ វាបានបង្កភាពភ្ងាក់ផ្អើលដល់មិត្តភ័ក្ររបស់ឆៃលីដាឡែន និងបណ្តាអ្នកគាំទ្រនាង។ ឆៃលីដាឡែន កន្លងមក ធ្លាប់មានព័ត៌មានថា នាងមានអ្នកសុំស្នេហ៍ ជាបុរសអាមេរិក ដែលគេជឿថា នាងអាចសាងស្នេហ៍ ខណៈពេលដែលនាងទៅច្រៀងរាំនៅទីនោះ។ នៅអាមេរិកនោះហើយ ដែល ឆៃលី ដាឡែន ស្លៀកពាក់ស៊ិចស៊ី ចេញគល់សុដន នាំឲ្យមានការរិះគន់យ៉ាងខ្លាំង។
តែទោះជាយ៉ាងណា គេហទំព័រ ស៊ីអ៊ីអិន មិនអាចសុំការបំភ្លឺរឿងជុំវិញព័ត៌មាន ដែលហ្វេសប៊ុករបស់ឆៃលីដាឡែន បង្ហោះរូបថតអេកូផ្ទៃពោះ នោះបានទេ។ នៅពេលនេះ ឆៃលី ដាឡែន កំពុងច្រៀងរាំនៅប្រទេសអូស្ត្រាលី នៅឡើយ៕
ប្រភពី
CEN