ភ្នំពេញ ៖ បុរសអនាថាម្នាក់ដែលគេមិនស្គាល់អត្ដសញ្ញាណបានដួលបោកក្បាលដោយ ខ្លួនឯងសង្ស័យថាអស់កម្លាំងដោយអត់អាហារកាលពីវេលាម៉ោង៦និង៣០នាទី ល្ងាច ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៣ នៅសង្កាត់មនោរម្យ ខណ្ឌ៧មករា
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា បុរសអនាថាម្នាក់នេះតែងតែមកបោសសំរាមនៅផ្លូវឌឿងហេម ដើម្បីបានកម្រៃបន្ដិចបន្ដួច ។ ក្រោយពេលដឹងខ្លួនតិចៗបុរសអនាថាបាននិយាយថា រូបគាត់គ្មានសាច់ញាតិ បងប្អូនទេនៅភ្នំពេញទេ ដោយដើរអនាថាជួនពេលខ្លះអត់អាហារបរិភោគ និងពេលខ្លះទៀតដល់ថ្នាក់សន្លប់ក៏មានដែរ ។
តាមអ្នករស់នៅក្បែរកន្លែងដែលបុរសនោះបោសសំរាមបានឱ្យដឹងថា បន្ទាប់ពីឃើញបុរសដួលបោកក្បាលសន្លប់បែបនេះក៏មានអ្នកជួយយកអាសា ដឹកទៅព្យាបាលនៅព្យាបាល តែមិនដឹងថាទៅព្យាបាលនៅកន្លែងណានោះទេ ។
ប្រភពពីនគរវត្ត