ក្មេងស្រីអាយុ១២ឆ្នាំម្នាក់បានផ្តល់កំណើតដល់កូនមួយ ដែលឪពុកខុសច្បាប់របស់ក្មេងនេះមានអាយុ ៧៤ឆ្នាំ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត ហូណាន់ នៃប្រទេសចិន។
បុរសចំណាស់ដែលទទួលបានប្រាក់សោធននិវត្តន៍ម្នាក់ ដែលមកពីភូមិជិតខាង ត្រូវបានចាប់ខ្លួនដោយប៉ូលីសពីបទប្រព្រឹត្តអំពើឧក្រិដ្ឋកម្មនេះ បន្ទាប់ពីភ័ស្តុតាង DNA បានលាតត្រដាងថា គាត់គឺជាឪពុករបស់ទារកនេះ។
ប៉ុន្តែត្រូវបានក្មេងស្រីជាម្តាយបដិសេធ ដោយនាងបានអះអាងថា នាងត្រូវបានរំលោភដោយបុរស៣នាក់ដែលជាគ្រូបង្រៀនរបស់នាង។ នាងអង្គុយជាមួយនឹងម្តាយ ហើយនិងកូនស្រីដែលទើបនឹងកើតរបស់នាងនៅផ្ទះ។
គ្រួសាររបស់ក្មេងស្រីជឿជាក់ថា បុរសចំណាស់នោះត្រូវបានគេបង្ខំអោយសារភាពក្នុងករណីនេះ។ ប៉ូលីសជឿជាក់ថា DNA ដែលយកមកពិសោធន៍នោះមិនត្រូវបានយកចេញពីគ្រូទាំងបីនោះទេ។
ក្មេងស្រីរងគ្រោះក៏បានអះអាងផងដែរថា នាងបានឃើញគ្រូទាំងបី បានហុចលុយអោយប៉ូលីសក្នុងអំឡុងពេលដែលប៉ូលីសកំពុងសួរចម្លើយ និងស៊ើបអង្កេត ហើយនាងក៏ត្រូវថ្នាក់ដឹកនាំសាលាគំរាមអោយនាងនៅស្ងៀមផងដែរ។ ចំណែកឯបុរសចំណាស់អាយុ៧៤ឆ្នាំត្រូវបានកាត់ទោសអោយជាប់ពន្ធនាគារ រយៈពេល១២ឆ្នាំ៕


ប្រភពី : HappyCambodia