រាជធានីភ្នំពេញ ៖ កុមារាម្នាក់ស្លាប់ ខណៈពេលដើរឆ្លងស្ពានឈើមួយកន្លែង ក៏រអិលជើងផុងធ្លាក់ចូល កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២១ សីហា ២០១៣ ស្ថិតនៅចំណុចភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បំណងឆ្លងទៅលេងផ្ទះជីដូន ។
ប្រភពបានឱ្យដឹងថា កុមារានោះឈ្មោះវុធ ធីវ័ន្ត អាយុ៥ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំខាងលើ ។ ក្រោយពេលកើតហេតុ សពត្រូវបានបងប្អូនប្រជាពលរដ្ឋ ប្រទះឃើញអណ្តែតឡើងលើ ទើបស្រង់មកលើដាក់គោក ។
គួរបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យកុមារានេះលង់ទឹកស្លាប់នេះ គឺដោយសារក្រុមគ្រួសាររបស់គេគ្មានលទ្ធភាពជួសជុលស្ពានឱ្យបានល្អ ដើម្បីធ្វើដំណើរចូលទៅលំនៅឋាន ម្យ៉ាងវិញទៀត ស្ពានក្នុងភូមិសាស្ត្រខាងលើនេះ ជាស្ពានឈើមានលក្ខណៈតូចចង្អៀត មិនរឹងមាំ ជាហេតធ្វើឱ្យកុមារាខាងលើ ជួបរឿងអកុសលបែបនេះ ៕
ប្រភពពី
កោះសន្តិភាព