រតនគិរីៈ សមាគមអាដហុកប្រចាំខេត្តរតនគិរីគ្រោងនឹងចុះធ្វើ ការស៊ើបអង្កេតករណីកាប់ឈើខុសច្បាប់ក្នុងស្រុកអូរយ៉ាវ បន្ទាប់ពីប្រជាសហគមន៏ជនជាតិដើមភាគតិចបានរាយការណ៏មកថា ជនជាតិវៀតណាមបាននឹងកំពុងបន្តឆ្លងដែនចូលមកកាប់ឈើក្នុងដីខ្មែ រឥតឈប់ឈរ។
លោក ឆាយ ធី មន្រ្តីស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សអាដហុកខេត្តរតនគិរីបាន ឲ្យដឹងកាលពីម្សិលមិញថា ប្រជាសហគមន៏ជនជាតិដើមភាគតិចភូមិតេន ឃុំយ៉ាទុង និងភូមិឡំ ឃុំប៉ក់ញ៉ៃក្នុងស្រុកអូរយ៉ាដាវ បានរាយការណ៏មកអាដហុកជាបន្តបន្ទាប់ពីករណីដែលជនជាតិវៀតណាមឆ្លងដែន ចូលដីខ្មែរកាប់ឈើខុសច្បាប់ចាប់តាំងពីខែមុនមក។
លោក ឆាយ ធី បានបញ្ជាក់ថា៖«ពួកវៀតណាមចូលមកកាប់ពេលយប់ និងដឹកចេញទាំងយប់ទៅប្រទេសគេ ដោយគ្មានការទប់ស្កាត់ទេ។យើងនឹងចុះអង្កេតពីរឿងនេះនៅសប្តាហ៏ ក្រោយនេះ ដើម្បីប្រមូលយកភ័ស្តុតាង»។
ប្រភពពី
ភ្នំពេញ ប៉ុស្តិ៍