ក្រុមហ៊ុនមួយក្នុងប្រទេសចិនបានបើកការជ្រើសរើសស្ត្រីវ័យក្មេងជា ច្រើននាក់ដែលមានចំណាប់អារម្មណ៍ចូលធ្វើការជាអ្នកបំបៅដោះដល់ មនុស្សធំដែលជាកូនអ្នកមានដោយទទួលបានប្រាក់ចំណូលច្រើនសន្ធឹក សន្ធាប់។ គេជឿថា ទឹកដោះស្រស់ៗរបស់មនុស្សអាចជួយជំរុញការលូតលាស់ និងជួយខួរក្បាលបានល្អ។
អ្នកស្រី He Mei អាយុ២៥ឆ្នាំ មានកូនប្រុសអាយុ២ខែ បានដាក់ពាក្យចូលបម្រើការងារនេះដើម្បីរកចំណូលបន្ថែម សម្រាប់គ្រួសារ។ ប្ដីរបស់គាត់ធ្វើការនៅរោងចក្រមួយក្នុងទីក្រុង Shenzhen ដែលអាចរកចំណូលបានត្រឹមតែ៣២៦ដុល្លារប៉ុណ្ណោះក្នុងមួយខែ គឺមិនគ្រប់គ្រាន់សម្រាប់គ្រួសារឡើយ។ ជាមួយការងារជាអ្នកបំបៅដោះនេះ បានធ្វើឲ្យអ្នកស្រីរកចំណូលបានប្រហែល១៣០០ដុល្លារ គឺច្រើនជាងប្ដីរបស់នាងទៅទៀត។
អត្តបទដោយ :
News4kh.com