តារាទឹកភ្នែកពូកែ សម្រក់ទឹកភ្នែកស្ទើរតែក្សោះខ្លួន កញ្ញា នី មុនីនាថ ថ្មីៗនេះមានព័ត៌មានថ្មី ស្រឡាងមួយទៀត បានបង្ហើបប្រាប់ឲ្យដឹងថា ពេលនេះនាងហាក់មានកូដខ្លាំងណាស់ ទាំងការងារនិងរឿងស្នេហាមានបុរសជាច្រើន តាមប្រលោមសុំស្នេហ៍ នាងមិនដាច់រហូតដល់មាន បុរសសម្បូរទ្រព្យស្តុកម្នាក់ចេញមុខ ណាត់នាងញុំាបាយតែពីរនាក់ស្ងាត់ៗ ។
ក្រៅពីការងារនាងក៏មាន មន្តស្នេហ៍រាយដាក់ បុរសសម្បូរទ្រព្យ មិនតិចនាក់ទេ ដែលតម្រង់ជួរតាមសុំស្នេហ៍នាង ដោយមានអ្នកខ្លះចង់ចូលស្តី ដណ្តឹងនាងទៅ តាមផ្លូវច្បាប់អ្នកខ្លះ ចង់សេពគប់មើលចិត្តថ្លើមនាង ហើយក៏មានបុរសមួយចំនួនទៀត សុខចិត្តតាមណាត់ នាងញុំាបាយមិនឈប់ទាល់តែសោះ។ មិនតែប៉ុណ្ណោះនៅពេល នាងបដិសេធមិន ទទួលការណាត់ ដោយយកលេសថារវល់ការងារនោះ បុរសសម្បូរទ្រព្យ នោះសុខចិត្តចាយលុយ ទៅលើពេលវេលាដែល តារាស្រីរូបនេះខាត់ទៀតផង ដោយគេសុខចិត្តចាយលុយ រាប់ពាន់ដុល្លារ សំខាន់ឲ្យតែបានស្រស់ស្រីទៅ ញុំាបាយបែបគូស្នេហ៍រ៉ូមែនទិកតែពីរនាក់ ។ នី មុនីនាថ កាន់តែវាយឫកខ្ពស់ពេល បានល្បីគ្រាន់តែមានគេអ្នកធំ សម្បូរទ្រព្យម្នាក់ណាត់ញ៉ាំបាយនិងណាត់ទៅដើរលេង ក្រៅប្រទេសជាមួយនាងតែចម្លើយ ដែលនាងផ្តល់ឲ្យគេនោះគឺទាមទារថ្លៃទៅបាយមួយពេល ទារតម្លៃខ្លួន ជិត១ម៉ឺនដុល្លារថ្លៃនាងខាត់ពេល ជាមួយការងារសិល្បៈ ហើយសម្រាប់ការណាត់ចេញ ទៅដើរលេងនោះគឺនាងទាមទារតម្លៃខ្លួនចេញ ទៅតាមពេលវេលាក្នុងការ ទៅហើយត្រូវចាំបាច់ធានា ម្តាយរបស់នាងទៅដែរទើបនាង Ok ។

ប្រភពពី happyCambodia