
ប្រភពពីប្រជាពលរដ្ឋឋិតនៅកន្លែងកើតហេតុបានឲ្យដឹងថា នាវេលាម៉ោងប្រមាណ១៧និង៤៥នាទីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៣នេះ នៅចំណុចមហាវិថីសហព័ន្ធរុស្ស៊ី ទល់មុខទីស្តីការក្រសួងការពារជាតិ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កដោយស្រីស្រស់ម្នាក់បើកបររថយន្តទំនើបមួយគ្រឿងម៉ាកឡិនគ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ០៦.២-៩៨៨៨ ក្នុងល្បឿនយ៉ាងលឿន កៀរទៅលើម៉ូតូ១គ្រឿងម៉ាកឃ្លីក ពណ៌ក្រហម ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ 1AX-5272 ជិះគ្នា២នាក់ ក្នុងទិសដៅស្របគ្នាពីលិចទៅកើត បណ្តាលឲ្យយុវជនជិះលើម៉ូតូទាំង២នាក់នោះដួលបោកនឹងថ្នល់រងរបួសស្រាល រីឯម៉ូតូបានទទួលរងការខូចខាតយ៉ាងដំណំ ។
ចូលអានព័ត៌មានលំអិតនៅគេហទំព័រដើម