តាមការសិក្សាថ្មីមួយដែលបានបង្ហាញក្នុងកិច្ចប្រជុំនៅ British Psychological Society ស្តីអំពីគុណប្រយោជន៍ផ្នែកសុខភាពនៃការរួមភេទបានអះអាងថា ការរួមភេទទៀងទាត់អាចជួយឱ្យក្មេងជាងវ័យដល់ទៅ៩ឆ្នាំ។
យោងតាមការសិក្សាស្រាវជ្រាវរបស់វេជ្ជបណ្ឌិត ដេវីដ វីកស៍ (Dr. David Weeks) ដែលជាអ្នកដឹកនាំការសិក្សាបានអះអាងថា ការរួមភេទទៀងទាត់អាចជួយរក្សាភាពក្មេងជាងវ័យបានពី ៥ទៅ ៩ឆ្នាំព្រោះវាជាបញ្ចេញនៅ អរម៉ូន អេនឌរ័ហ្វីន (Endorphins) ជាសារធាតុគីមីដែលមានតួនាទីជាថ្នាំបំពាក់នៅការចុកចាប់ និងកាត់បន្ថយកង្វល់ផ្សេងៗជម្រុញចលនាឈាមរត់ដែលវាល្អចំពោះបេះដូង និងធ្វើឱ្យអ័រម៉ូននៃការលូតលាស់ត្រូវបញ្ចេញដែលធ្វើឱ្យស្បែកមាន សភាពតឹងណែន។ដូចគ្នានេះដែរការសិក្សាមុនៗក៏បានរកឃើញពីទំនាក់ទំនង រវាងការរួមភេទជាប្រចាំថ្ងៃ និងអត្រាថយចុះនៃការបាត់បង់ជីវិតមុនអាយុផងដែរ៕
ប្រភពពី happyCambodia