ភ្នំពេញ ៖ តបនឹងការចោទប្រកាន់ទៅលើភាពមិនប្រក្រតីកញ្ចប់សុវត្ដិភាព «ក» ថា គណៈកម្មាធិកាជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) មានការជាប់ពាក់ព័ន្ធ និងគណបក្សប្រជាជនកម្ពុជា ត្រូវបានតំណាងរាស្រគណបក្ស ប្រជាជនកម្ពុជា លោក ឈាង វុន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គ្មានអ្វីពាក់ព័ន្ធជាមួយ គ.ជ.ប នោះទេ។
ប្រសិនបើមានមន្ត្រីគ.ជ.ប ធ្វើខុសមែន និតិវិធីគឺដាក់ទោសទៅតាមច្បាប់ទៅចុះ អ្នកណាធ្វើខុសច្បាប់ យកអ្នកនោះទៅដាក់ទណ្ឌកម្មចុះហើយមិនអាចទាញគណបក្សប្រជាជន ទៅពាក់ពន្ធ័ជាមួយបានដែរ៕
ប្រភព៖ គេហទំព័រសារព័ត៌មាន វាយោ