ទីក្រុង Vera ដែល ស្ថិតនៅភាគខាងត្បូងនៃប្រទេសអេស្ប៉ាញឥឡូវនេះ បានជាប់ជាម្ចាស់ឯតទគ្គកម្មអ្នកងូត ទឹកស្រាតច្រើនជាងគេបំផុតរបស់ Guinness Book of World Recordsបន្ទាប់ពី មានមនុស្សចំនួន៧២៩នាក់ បានចូលរួម ងូតទឹកស្រាត សម្រាប់ព្រឹត្តិការណ៍នេះ ពោលគឺដណ្តើមជ័យលាភីនេះពីប្រទេសណូវែលសេឡង់ ដែលជាម្ចាស់គ្រប់គ្រង ជើងឯកចាស់ មានមនុស្សចូលរួមងូតទឹកស្រាតចំនួន៥០៦ នាក់ ។
ប្រជាជន បាននាំគ្នាចុះឈ្មោះនៅច្រកខាងមុខ រួចយកសំបុត្រ ហើយដើរចូលសំដៅទៅកាន់ឆ្នេរខ្សាច់ ដើម្បី ត្រៀមខ្លួនស្រាតទាំងអស់គ្នានៅពេលរសៀល នៅក្នុងឆ្នេរសមុទ្រ El Playazo ។
យោងតាមសេចក្តីរាយការណ៍ពីកាសែត The New York Daily Newsបានឲ្យ ដឹងថា ព្រឹត្តិការណ៍នេះ ត្រូវបាន ឧបត្ថម្ភដោយសាលាក្រុង Veraនិង សហការឧបត្ថម្ភដោយសហព័ន្ធធម្មជាតិនិយម ជាមួយនឹងពាក្យស្លោក “ងូតទឹកស្រាតធំជាងគេបំផុត នៅលើពិភពលោក (The world’s biggest strip-off)” ។
លោក Juan de la Cruzជាអ្នកនាំពាក្យរបស់សាលាក្រុង Veraបានអះអាងថា ព្រឹត្តិការណ៍នេះគឺចង់ផ្សព្វផ្សាយ វិស័យទេសចរណ៍នៅក្នុងទីក្រុង Veraថាជាមជ្ឈមណ្ឌលអន្តរជាតិនៃអាក្រាតនិយម និងធម្មជាតិនិយម ៕
ប្រភពពី khmeronlinenews