ភ្នំពេញ : បណ្តាខេត្តមួយចំនួនបានជន់លិចច្រើនថ្ងៃហើយ ហើយទឹកដក់ជ្រៅៗទៀតផង ឯខេត្តខ្លះទៀតក្នុងចំណោមខេត្តទាំង៥បានជន់លិចដែរ ហើយធ្វើឲលំនៅដ្ឋាន
សាលារៀន និងគ្រឹះស្ថានផ្សេងៗជាដើមត្រូវបានជន់លិចស្ទើរទាំងស្រុង ។
សត្វពាហនៈមាន់ទា និងពលរដ្ឋរាប់ពាន់ម៉ឺនគ្រួសារ អាជ្ញាធរបានជម្លៀស
រកទីសុវត្ថិភាព ។អាជ្ញាធរក្នុងតំបន់ក៏ដូចមន្រ្តីជំនាញគ្រោះមហន្តរាយបាន
បញ្ជាក់ថា នេះដោយសារគ្រោះធម្មជាតិដោយជំនន់ទឹកភ្លៀងនិងទឹកទន្លេ
មេគង្គជន់ឡើងដោយសម្ពាធព្យុះត្រូពិចនិងទឹកហូរមកពីបណ្តាប្រទេសជិត
ខាង ពិសេសនោះ គឺប្រទេសថៃ ។មន្រ្តីជំនាញៗក៏បានអះអាងថា ទឹកនៅមិន
ស្រកចុះនៅឡើយអាចនឹងបន្តទៀត ហើយផលប៉ះពាល់ដល់ពលរដ្ឋក៏នឹងកាន់
តែលំបាក ។ ទឹកទន្លេមេគង្គនៅខេត្តក្រចេះមានជម្រៅដល់ទៅក្បែរ២០ម៉ែត្រទៅហើយ ។
រំលឹកថា នៅព្រឹកម៉ិញនេះកងកម្លាំងប៉ូលិសជាង៥០០នាក់បានប្រមូលផ្តុំគ្នាស្តាប់ការណែ
នាំពីលោក អភិបាលខេត្តនិងលោកស្នងការនគរបាលខេត្ត ដើម្បីត្រៀមទប់ទល់
ជួយពលរដ្ឋប្រការទឹកជន់បានជន់ឡើង ៕
ប្រភពពី
khmeronlinenews