ប្រភព អង្គរធំមេឌា
ខេត្តព្រះសីហនុៈ ការចោមរោមមើលពីមហាជនជាច្រើន បានកើតមានឡើង បន្ទាប់ពីស្ត្រីវ័យក្មេងម្នាក់ បានស្រែកទ្រហោយំ នៅមុខផ្ទះសំណាក់ ១៧១ ក្រុងព្រះសីហនុ ដោយសារតែភ្ញៀវដែលបាននាំនាងមកកាន់ផ្ទះសំណាក់ រួចហើយពុំអោយលុយ ដោយឡើងជិះឡានចេញបាត់ស្រមោល។
ហេតុការណ៍នេះ បានកើតឡើងកាលវេលាម៉ោង ៩និង ២៥នាទីយប់ ចុងសប្តាហ៏កន្លងទៅនេះ ។
នៅកន្លែងកើតហេតុ ស្ត្រីវ័យរូបនោះ ពុំបានប្រាប់ឈ្មោះនោះទេ គ្រាន់ស្រែកប្រាប់ថា នាងជាស្ត្រីបម្រើការនូវខារ៉ាអូខេ នគរសំរិទ្ឋអូរឈើទាល ក្រុងព្រះសីហនុ ត្រូវបានភ្ញៀវម្នាក់ ដែលចូលច្រៀងខារ៉ាអូខេ កន្លែងនាងធ្វើការ បានហៅមកកាន់ផ្ទះសំណាក់ ដោយសន្យាអោយលុយចំនួន ៥០ដុល្លា ប៉ុន្តែក្រោយពីបានអ្វីៗពីនាងហើយ ភ្ញៀវម្នាក់នោះ បានស្លៀកសម្លៀកបំពាក់ចេញពីផ្ទះសំណាក់ធ្វើមិនដឹង បើទោះបីនាងខំតាមអង្វរសុំលុយពីភ្ញៀវរូបនោះ ក៏គេនៅតែមិនអោយ ដោយបានដើរសំដៅរថយន្តឡើងបើក ខណៈពេលនោះនាងក៏ស្ទុះទៅចាប់ទាញអោយមកនិយាយគ្នាអោយបានច្បាស់ នៅមុខផ្ទះសំណាក់ផ្នែក ខាងក្នុងរបង តែក៏ត្រូវភ្ញៀវម្នាក់នោះ រុញនាងចេញហើយ បើកឡានចេញបាត់ស្រមោល។
នាងបន្តថា ចំពោះហេតុផលដែលនាងដាច់ចិត្តអង្គុយយំនេះ ក៏ព្រោះតែនាងទទួលភាពអយុត្តិធម៌ចំនួនពីរ ផ្ទួនៗគ្នា ទី១-គឺភ្ញៀវដេកហើយមិនអោយលុយ ទី២- ក្រុមម្ចាស់ផ្ទះសំណាក់ នៅពេលឃើញនាងមានការប្រទូសសារ៉ាយរឿងលុយ ហើយថែមត្រូវមនុស្សប្រុសរុញច្រាននាងដួលច្រង៉ាប់ច្រងិលហើយនោះ ពួកគេនៅធ្វើព្រងើយ ហាក់ពុំមានរឿងអ្វីកើតឡើងបន្តិចសោះ។
ជុំវិញហេតុនោះដែរ មានការរិះគន់ជាច្រើន ទៅលើបុរស់ដែលស៊ីនំ ហើយពុំសងលុយថា ជាមនុស្សប្រុសអន់បំផុត មានរហូតដល់រថយន្តទៅហើយ ធ្វើចរិតយ៉ាប់បែបនេះទៀត សូម្បីតែលុយម៉ូតូឌុប ក៏ពុំអោយនាងដែរ យ៉ាប់អី យ៉ាប់យ៉ាងនេះ ធ្វើដូចនេះ វាពិតជានាំអោយថោកដល់មនុស្សប្រុសដទៃ ដែលគេមានចរិតថ្លែថ្នូរ។
ប្រភពអ្នករត់ម៉ូតូឌុបដែលគ្រាន់តែឃើញហេតុការណ៍ បាននិយាយថា ហេតុការណ៍ប្រទូសរ៉ាយគ្នានេះ ពួកគាត់គឺបានឃើញដែរ តែពុំបានដឹងថា ជារឿងស៊ីនំ មិនសងលុយនោះទេ បើដឹងម្ល៉េះសមជនដែលមានចរិតយ៉ាប់ ជិះឡាននេះ បានមួយម៉ែត្រឡើយ គឺប្រហែលចូលប៉ុស្តិ៍ប៉ូលិសបាត់ទៅហើយ ៕