ខេត្តប៉ៃលិន ៖ នារីវ័យក្មេងម្នាក់បានស្លាប់នៅនឹង កន្លែងយ៉ាងអាណោចអាធ័ម ខណៈយកម៉ូទ័រទៅបូមទឹកឆក់ខ្សែភ្លើងស្លាប់ ដែលហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី១៧ សីហា ២០១៣ស្ថិតក្នុងភូមិអូរច្រាលិច សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ។
នារីដែលត្រូវខ្សែភ្លើងឆក់ឈ្មោះតូ ចាន់ណា អាយុ២១ឆ្នាំ ជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យហ៊ុនសែនទេពនិមិត្ត ដែលទើបប្រលងបញ្ចប់សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិកាលពីថ្ងៃកន្លងមក ។
ក្រោយពេលកើតហេតុក្រុមគ្រួសារបានយកសព ទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ក្រោមសម្រែកទួញយំគួរឱ្យស្រណោះជាពន់ពេក ៕