កណ្តាល ៖ បុរសម្នាក់ ដោយសារ តែការពារកិត្តិយស ម្តាយ ក៏ជ្រុលដៃជ្រុលជើង វាយទៅលើ បុរសម្នាក់ទៀត ដែលជេរប្រមាថ ម្តាយរបស់ ខ្លួន ហើយត្រូវបាន នគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំដីឥដ្ឋ ឃាត់ខ្លួន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣ កាលពីវេលាម៉ោង២៣ និង៥០នាទី ស្ថិតក្នុងភូមិស្តៅ កន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
បុរសដែលនគរបាល ប៉ុស្តិ៍ឃុំដីឥដ្ឋ ឃាត់ខ្លួនដោយសារ ភាពកត្តញ្ញូនោះ ឈ្មោះ គាំ ជាតិ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ។ ចំណែកជន ដែលជេរ ប្រមាថគេនោះ ឈ្មោះ បាត សុទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិឃុំជាមួយជនរងគ្រោះ ពួកគេទាំងពីរខាងលើមានមុខរបរជាកម្មករពុះប្ញស្សី ។
បុរសដែលសមត្ថកិច្ចឃាត់ ខ្លួននេះ បាននិយាយថា មកពី ឈ្មោះ បាត សុទ្ឋ នេះ បានជេរប្រមាថមកលើម្តាយរបស់ខ្លួន ហើយខ្លួនខឹង និងបានហៅ វាមកឲ្យសុំទោស ម្តាយរបស់ខ្លួន តែឈ្មោះបង សុទ្ឋ មិនព្រមសុំទោស ទើបខ្លួនវាយទៅ លើបុរសរូបជាច្រើនដៃ បណ្តាលឲ្យដួល ទៅលើគំនរ ចំរៀកប្ញស្សីរងរបួសពេញខ្លួន ។
អធិការនគរបាល ស្រុកកៀនស្វាយ លោក ប៉ា សំអិត បានបញ្ជាក់ថា បុរសដៃដល់ ខាងលើនេះ ធ្លាប់ជាប់ពន្ធធនាគារ ខេត្តកណ្តាល ម្តងរួចមកហើយ មានរយៈ ពេល៤ខែ ពីករណីប្រើអំពើហិង្សាដែរ ៕

ប្រភពពី
ដើមអម្ពិល