កាលពីអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥កន្លងមក តារាចម្រៀងល្បីខាងសិចស៊ីមួយរូប គឺនាង ឆៃលី ដាឡែន បានបង្ហាញនូវអារម្មណ៍ដ៏ស្រស់ស្រាយ ដោយបានលើកដបស្រា CHIVAS REGAL ជាមួយម្ចាស់ក្រុមដ៏ល្បីមួយនៅក្នុងហ្វេសប៊ុក "Facebook" ។
ម្ចាស់ក្រុមដ៏ល្បីនៅក្នុង Facebook ដែលបានធ្វើឲ្យតារាចម្រៀង ឆៃលី ដាឡែន មានអារម្មណ៍ស្រស់ស្រាយសប្បាយក្នុងចិត្តរកអ្វីប្រៀបផ្ទឹមនាពេលទទួលទានស្រានោះ គឺលោក ខ័ណ្ឌ ច័ន្ទសុផល ។ លោក ខ័ណ្ឌ ច័ន្ទសុផល គឺជាម្ចាស់ក្រុមដ៏ល្បីមួយនៅក្នុង Facebook ឈ្មោះ ព័ត៌មានជាតិដោយសេរី ថ្មីៗ និងប្រតិកម្មរហ័ស ដែលមានសមាជិកចំនួន៥៧.៥៥០នាក់ ។
លោក ខ័ណ្ឌ ច័ន្ទសុផល ក៏មានឈ្មោះល្បីផងដែរនៅក្នុងក្រុម Facebook របស់គាត់ខាងប្រើពាក្យពេចន៍ពិបាកស្តាប់ជាមួយស្រីៗ ។
លោកក៏ធ្លាប់បានប្រើប្រាស់ពាក្យស្លោកនៅមុនពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ក្នុងខណៈជល់កែវស្រាជាមួយតារាចម្រៀងសិចស៊ី ឆៃលី ដាឡែន ថា "បោះឆ្នោតខុស គឺបាត់អ្វីៗទាំងអស់ បាត់ទាំងស្រី បាត់ទាំងស្រា""
។ឥឡូវគេមិនដឹងថា តើលោក ខ័ណ្ឌ ច័ន្ទសុផល ដែលជាម្ចាស់ក្រុមដ៏ល្បីក្នុង Facebook មួយនេះបានបោះឆ្នោតខុស ឬក៏ត្រូវនោះទេ ៕