តាមសារព័ត៌មានរបស់ឆាយណាឌេលី បានឲ្យដឹងថា កាលពីម្សិលមិញនេះ នៅក្នុងប្រទេសចិន គឺជាថ្ងៃបុណ្យសង្សារ ដែលភាគច្រើនគេតែងតែហៅថា Qixi ដែលជាមួយគ្នានោះ មានគូស្នេហ៍ជាច្រើននាំគ្នាបញ្ចេញស្ទីលថើប ដ៏គួរឲ្យទាក់ទាញផងដែរ។
យ៉ាងណាមិញ នៅក្នុងនោះ មានគូស្នេហ៍មិនតិចនោះ ដែលបានបញ្ចេញក្បាច់គុនកុងហ៊្វូ ក្នុងការថើប ដើម្បីអបអរនៅក្នុងថ្ងៃនេះ។ ជារៀងរាល់ឆ្នាំ ក្នុងថ្ងៃបុណ្យសង្សារនេះ មិនថាតែប្រទេសនៅភាគខាងលិច ឬ ប្រទេសចិននោះទេ ការថើប គឺជាបង្ហាញនៃក្ដីស្រឡាញ់ពួកគេ ទៅកាន់អ្នកទាំងឡាយ។
តើប្រិយមិត្ដយល់យ៉ាងណា ចំពោះការបង្ហាញស្នាមថើបបែបនេះ នៅចំពោះមុខសាធារណៈជន?



