នារីជាចោរលួចម្នាក់ បានលួចកាបូបលុយចេញពីហោប៉ៅអាវរបស់លោកតាម្នាក់ដែលកំពុងអង្គុយ ម្នាក់ឯងនៅលើបង់សាធារណៈ ហើយពេលដែលនាងលួចហើយ នាងក៏បានដើរចេញយ៉ាងព្រងើយ
ស្របពេលដែលនាងកំពុងលួច ក៏មានប៉ូលីសម្នាក់នៅទីនោះផងដែរ ដោយគាត់រវល់ត្រួតពិនិត្យអត្តសញ្ញាណប័ណ្ណរបស់អ្នកដែលកំពុងដើរ តាមផ្លូវ។ ពេលនោះអ្នកដំណើរតាមផ្លូវជាស្ត្រី បានឃើញសកម្មភាពលួចរបស់ចោរស្រី ហើយក៏បានប្រាប់ប៉ូលីសម្នាក់នោះភ្លាមៗ។
ប៉ូលីសក៏ចាប់បានចោរស្រី ប៉ុន្តែដោយចោរនេះមានល្បិចមាយារខ្ពស់ ធ្វើអោយប៉ូលីសទន់ចិត្តក៏ដោះលែងនាងអោយមានសេរីភាពវិញ ហើយក៏បានធ្វើអោយអ្នកដំណើរជាស្ត្រីនោះហួសចិត្តយ៉ាងខ្លាំងចំពោះ ករណីនេះ៕
ប្រភពពី happycambodia.