អ្នកទេសចរណ៌ខ្មែរ ភាគច្រើនបានបើកភ្នែកធំៗ ហើយប្រុសៗវិញលូចលេបទឹកមាត់ នៅពេលគេឃើញ កញ្ញា អឿន លៈលីតា លេងឈុតប៊ីគីនីនៅលើឆ្នេរសមុទ្ទ ដែលគេកម្រនឹងឃើញនារីខ្មែរធ្វើដូចនាងណាស់។
អឿន លៈលីតា គឺតារាសម្តែង និងជាពិធីការិនី វ័យក្មេងសម្បូរមន្តស្នេហ៍ ក្នុងកម្មវិធី «តន្ត្រីយុវវ័យ» របស់ស្ថានីយ ទូរទស្សន៍បាយ័ន ដែលទទួលបានការល្បីល្បាញពេញនិយម ព្រោះទេពកោសល្យល្អឯករបស់នាង។
កាលពីពេលថ្មីៗនេះ គេហទំព័រ កំសាន្តក្នុងស្រុកមួយបានចុះផ្សាយអត្ថបទមួយ ដោយដាក់ថា «អឿន លៈលីតា លេងឈុតសិចស៊ីប៉ះសក់នៅ មាត់សមុទ្រ» ជាមួយនឹងរូបថតប៉ុន្មានសន្លឹកដែលបង្ហាញថា នាងបានស្លៀកឈុតកំសាន្តហែលទឹកសមុទ្ទហើយថត នៅលើឆ្នេរ។
សំលៀកបំពាក់នោះ គឺពាក់អាវវែនតា ចងសំយ៉ុងក និងស្លៀកតែប៊ីគីនី ដោយស្លៀកស្បៃ បិទបាំងមើលទៅ សិចស៊ីដូចពាក្យដែលសារពត៌មានចុះផ្សាយមែន។
រូបថតនេះ ត្រូវបានមហាជនអ្នកប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុក មួយចំនួនប្រទះឃើញ រូបភាពរបស់នាងជាច្រើនសន្លឹក បង្ហាញពីភាពសិចស៊ី ខណៈនាងទៅលេងមាត់សមុទ្រជាមួយតារាសម្ដែងល្បីឈ្មោះបង្គួរម្នាក់ គឺកញ្ញា ឆាយ ស្រីពេជ្រ។
កន្លងមក អឿន លៈលីតា ក៏មែនមែនមិនដែលធ្លាប់ស្លៀកពាក់ឈុតសិចស៊ីឯណា គឺគេធ្លាប់បានឃើញរូបភាពរបស់នាង ក្នុងឈុតខ្លីបញ្ជេញ់សាច់សខ្ចី ធ្វើឲ្យបុរសៗទ្រាំមិនបាន។
បុរសៗជាច្រើន ឃើញនាងហើយ ពិតជាមិនអាចទ្រាំមិនសរសើមិនបាន ព្រោះនាងគឺជា កញ្ញាស្រអែមស្រស់… មិនតែប៉ុណ្ណោះ រូបរាងក៏សិចស៊ី ស្នាមញញឹមក៏ស្រស់ស្អាតទៀតផង៕
សូមចុចទីនេះដើម្បីទស្សនារូបសិចស៊ីរបស់នាងជាច្រើសន្លឹកទៀត!