១. ទឹកឃ្មុំ ៖ មានសារធាតុបូរ៉ន
(Boron) ជួយឱ្យសព៌ាង្គកាយប្រើអ័រម៉ូន ភេទស្ត្រីអេស្ត្រូចេន
(Estrogen) បាន យ៉ាងល្អ និងថែមទាំងជួយបង្កើនបរិមាណថេស្តូស្តេរ៉ូន
(Testosterone) នៅក្នុងឈាម ។ ថេស្តូស្តេរ៉ូននេះ ទទួល ខុសត្រូវចំពោះ
ចំណង់ផ្លូវភេទ និង ការឈានដល់ចំណុចកំពូល ទាំងស្ត្រី និងបុរស ។
២. គ្រំអយស្ទើរ ៖ គ្រំសមុទ្រ អយស្ទើរ
(Oyster) ជាអាហារដែល មានឈ្មោះបោះសំឡេងយ៉ាងខ្លាំងក្នុងរឿងដាស់ អារម្មណ៍ផ្លូវភេទ ។ ឯមូលហេតុ ត្រូវបានគេជឿថា វាមានធាតុស័ង្កសី ជួយជំរុញដល់ការផលិតមេជីវិត (ស្ពែម) និងបង្កើនចំណង់ផ្លូវភេទ ។
៣. ខ្ទឹមស ៖ ទោះបីជាក្លិនឆួលខ្លាំងបន្តិចក្តី ប៉ុន្តែខ្ទឹមស សម្បូរសារធាតុអាល់លីស៊ីន
(Allicin) ដែលជួយជំរុញ ឱ្យឈាមធ្វើចលនាបានស្រួល ។
៤. សូកូឡា ៖ មានអង្គប្រកបគឺអាណាន់ដាម៉ៃដ៍
(Anandamide)ដែលធ្វើឱ្យសព៌ាង្គកាយបញ្ចេញអ័រម៉ូនផេនីលអេទីលឡាមីន
(Phenylethylamine) អ័រម៉ូននៃ
សេចក្តីស្រឡាញ់ ដោយហូរចេញមកក្នុងខួរក្បាល នៅពេល ឈានដល់ចំណុចកំពូល និងជួយសាងនូវអារម្មណ៍ស្រើបស្រាលទៀតផង ។
៥. ទំពាំងបារាំង ៖ នាសម័យសតវត្សរ៍ទី១៩ កូនកំលោះ កូនក្រមុំ ទទួលទានទំពាំងបារាំង ក្នុងពិធីអាពាហ៍ពិពាហ៍ ដោយមានហេតុផលថា ជាអាហារបំប៉នផ្លូវភេទ ។ ក្នុងទំពាំងបារាំង
(Asparagus)មានប៉ូតាសស្យូម មានកាកសរសៃច្រើន មានវីតាមីន
B6 វីតាមីន
A វីតាមីន
C ថៃអាមីន
(Thiamine)និងអាស៊ីដហ្វូលិក ដែលត្រូវបានជឿថា ចាំបាច់សម្រាប់ការផលិតហ៊ីស្តាមីន
(Histamine)ជួយឱ្យទាំងបុរសនិងស្ត្រី មានភាព ស្រណុកស្រួលកំពូលបានយ៉ាងងាយ ។
៦. ចេក ៖ ពុំមែនដោយសារផ្លែចេក ទាក់ទាញអារម្មណ៍ឡើយ ប៉ុន្តែ មកពីវាមានប៉ូតាសស្យូម វីតាមីន
B និង អង់ហ្ស៊ីមប្រូមឺលាដ
(Enzyme Bromelaid) ដែលគេជឿថា ជួយជំរុញចំណង់សិចដល់បុរស ថែមទាំងធ្វើឱ្យ ឆ្អែតពោះផងដែរ ។
៧. ផ្លែប៊័រ ៖ ក្រុមអម្បូរជនជាតិអាសតិក
(Aztec) នៅភាគកណ្តាលនៃប្រទេសម៉ិកស៊ីកូ ហៅផ្លែប៊័រ
(Avocado) ថា “ពងស្វាសដើមឈើ” ដោយសាររូបរាងផ្លែប៊័រ ដូចពងស្វាស។ ប៉ុន្តែ យើងពុំមែនមើលទៅលើរូបរាងវាទេ ព្រោះ ផ្លែប៊័រ មានទាំងអាស៊ីដខ្លាញ់អូមេហ្គា-៣ អាស៊ីដហ្វូលិក វីតាមីន
B6 និងប៉ូតាសស្យូម ជួយជំរុញដល់ប្រព័ន្ធការពាររាងកាយ បានយ៉ាងល្អ ។
៨. សណ្តែកអាល់ម៉នដ៍ ៖ គេជឿថា ក្លិនរបស់សណ្តែកអាល់ម៉នដ៍
(Almond) ជួយជំរុញអារម្មណ៍ផ្លូវភេទស្ត្រី និងព្រមទាំង ជំរុញឱ្យកើតមានការផលិតអ័រម៉ូននៃចំណង់សិច ដល់បុរសទ្វេឡើង។ ក្រៅពីនេះ សណ្តែកអាល់ម៉នដ៍ ក៏ផ្តល់នូវថាមពល វីតាមីន
E ម៉ាញេស្យូម និងកាកសរសៃអាហារ ជាដើម។
៩. ម្រះព្រៅ ៖ ក្រៅពីមានគុណតម្លៃផ្នែកឱសថ ស្លឹកម្រះព្រៅ ដែលមានក្លិនក្រអូបឈ្ងុយ អាចជួយជំរុញ អារម្មណ៍សិចបានទៀតផង ។ ដូចនេះគួរសាកល្បងរោយស្លឹកម្រះព្រៅលើអាហារដែលអ្នកទទួលទាន ផង៕
ប្រភពពី khmeronlinenews