Facebook គឺជាបណ្តាញទំនាក់ទំនងសង្គមដែលមាន ប្រជាប្រិយភាពបំផុត។ ជាក់ស្តែងគេបានរកឃើញនៅ Group Facebook មួយចំនួន ដែលកំពុងមានយុវតីជាច្រើនកំពុងដាក់លក់ខ្លួន នៅតាមនោះផងដែរ។ យ៉ាងណាមិញ គេបានធ្វើការទំនាក់ទំនងជាមួយ ក្មេងស្រីម្នាក់ដែលមានអាយុត្រឹមតែ ១៤ឆ្នាំ ជាជនជាតិសិង្ហបុរី មកធ្វើបទសំភាសន៍ ពីមូលហេតុនៃការលក់ខ្លួនដើម្បីប្រាក់នេះ។ នាងបានរៀបរាប់ថា នេះជាទម្លាប់ទៅហើយ ដែលនាងបានចូលក្លឹប ព្រមទាំងមាន មិត្តប្រុសដល់ទៅ២នាក់ផងដែរ។ នាងទទួលបានប្រាក់ ៨០ដុល្លា សំរាប់ការលក់ខ្លួនរបស់នាង ហើយប្រាក់នោះទុកសំរាប់អាហារពេលយប់ ជាមួយនិងការផឹកស៊ីរបស់នាងក្នុងក្លឹប។ ជាមួយនិងបញ្ហាមួយទៀតនោះ គឺថាមាន Facebook group មួយឈ្មោះថា Johor បានផ្សព្វផ្សាយ ពីសេវាកម្មផ្លូវភេទ ដែលជាផ្នត់គំនិតមួយផ្នែកចេញពីប្រទេស ជប៉ុន ។ ដោយសារតែ Facebook group មួយនេះបានធ្វើអោយមានការ ចរាចរសេវាកម្មផ្លូវភេទ តាម Internet យ៉ាងមរមាញឹក។
តើប្រិយមិត្តគិតយ៉ាងណាដែរចំពោះបញ្ហានេះ?
ប្រភពពី Khmer-note