បន្ទាប់ពីភ្លៀងមួយមេនៅកណ្តាលរាជធានីភ្នំពេញវេលាល្ងាចនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣ នេះរួចមក
ស្រាប់តែលេចធ្លាយចេញរូបភាពស្រីពាក់អាវសស្តើងទទឹកភ្លៀងលេចចុងសុដន់ត្រូវបានគេបង្ហោះពេញ Facebook តែម្តង។
ការបង្ហោះរូបភាពអាសអាភាស ដោយ Acount មួយឈ្មោះ Kheav Nany ក្នុងបណ្តាញព័ត៌មានសង្គមហ្វេសប៊ុកនេះធ្វើឲ្យមជ្ឈដ្ឋានអ្នកលេង Facebook ទូទៅមានការចាប់អារម្មណ៍ផង និងសម្តែងនូវការរិះគន់ខ្លាំងៗផងពីព្រោះអ្នកបង្ហោះរូបភាពបាន ប្រើពាក្យពេចន៍ថា «ភ្លៀងមួយមេទទឹកអស់! អ្នកគាំទ្របក្សប្រឆាំងហាមចុច Like ហាមមើលនាងខ្ញុំ បើហ៊ានចូល Comment មានន័យថា លួចមើលនាងខ្ញុំហើយ!!!»។
ប្រិយមិត្តអ្នកលេង Facebook បានបញ្ចេញប្រតិកម្មភ្លាមៗដែរថា អ្នកបង្ហោះរូបភាពបែបនេះមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់តម្លៃ ថ្លៃថ្នូររបស់ស្ត្រីខ្មែរនោះទេ គឺមានចរឹតឌឺដងទៅដល់គណបក្សនយោបាយថែមទៀតផង ជាពិសេសគណបក្សនយោបាយប្រឆាំង ទើបធ្វើឲ្យអ្នកលេង Facebook ទូទៅសង្ស័យថា អ្នកបង្ហោះរូបភាពអាសអាភាសនេះគឺជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលធ្វើការអុកឡុកនៅក្នុងបណ្តាញព័ត៌មានសង្គម Facebook ទាំងមូលនាពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥៕