ភ្នំពេញៈ ក្រុមហ៊ុនតូតាល់កម្ពុជាបានធ្វើការស្រាវជ្រាវនិង បញ្ជាក់ពីមូលហេតុដែលខ្លួនមិនបានលក់ប្រេងសាំងឲ្យក្រុមយុវជន គាំទ្រគណបក្សសង្គ្រោះជាតិ បន្ទាប់ពីបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មានក្នុងស្រុកមួយចំនួនបានរិះគន់ និងចុះផ្សាយពីហេតុការណ៍នេះ។
ក្រុមយុវជនដែលធ្វើយុទ្ធនាការគាំទ្រគណបក្សសង្រ្គោះជាតិបាន បង្ហោះខ្សែវីដេអូមួយ កាលពីថ្ងៃចន្ទនៅលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីសំដែងការមិនពេញចិត្តចំពោះស្ថានីយ៍ប្រេងមួយរបស់ក្រុម ហ៊ុនតូតាល់កម្ពុជា
ស្ថិតនៅជិតអយស្ម័យយានកម្ពុជានៅក្នុង ខណ្ឌដូនពេញ ដែលមិនបានចាក់សាំងឲ្យពួកគេ ហើយចាត់ទុកថាជាការរើសអើងនយោបាយ។
ទោះយ៉ាងណា កាលពីយប់ថ្ងៃអង្គារទី ២៣ កក្កដានេះ ក្រុមហ៊ុនតូតាល់កម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីបញ្ជាក់ប្រាប់ពីមូលហេតុដែលខកខានមិនបានចាក់សាំងឲ្យនោះ គឺដើម្បីហេតុផលសុវត្ថិភាព។
ប្រភពពី
ភ្នំពេញ ប៉ុស្តិ៍