ភ្នំពេញៈ មន្រ្តីយោធានិងមន្ត្រីនគរបាលជាន់ខ្ពស់បាននិង កំពុងបំភិតបំភ័យ អ្នកបោះឆ្នោត តាមរយៈការឃោសនាយ៉ាងចំហ ជួយដល់គណបក្សប្រជាជនកម្ពុជានៅមុនការបោះឆ្នោត។ នេះបើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) អះអាងក្នុងសេចក្តីថ្លែងការណ៍កាលពីម្សិលមិញ។
នៅក្នុងសេចក្តីថ្លែងការណ៍នោះនាយកអង្គការឃ្លាំមើលសិទ្ធិមនុស្ស ប្រចាំអាស៊ី លោក ប្រេដ អាដាម ដែលគេស្គាល់ច្រើន និងជាអ្នករិះគន់មិនសំចៃមាត់ទៅលើលោក ហ៊ុន សែន និងរដ្ឋាភិបាលលោកបានថ្លែងថា កម្លាំងចម្រុះដែលស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជាកំពុង បង្កើត«បរិយាកាសបំភិតបំភ័យ» ទៅលើអ្នកបោះឆ្នោតនៅកម្ពុជា។
លោក ប្រេដ អាដាម បន្តថា៖ «កម្លាំងប្រដាប់អាវុធនិងនគរបាលនៅកម្ពុជា គួរជាស្ថាប័នរដ្ឋមិននៅក្នុងបក្សនយោបាយប៉ុន្តែ ក្នុងពេលមុនការបោះឆ្នោតនេះពួកគេបានធ្វើយុទ្ធនាការសម្រាប់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណបក្សកាន់អំណាច»។
អង្គការ HRW បានចោទប្រកាន់ថា យុទ្ធនាការដែលកំពុងបន្តនេះបានអនុវត្តជាចម្បងនៅតាមខេត្ត និងបានពាក់ព័ន្ធជាមួយមន្រ្តីជាន់ខ្ពស់នានា ដូចជា អគ្គមេបញ្ជាការកំពូលកងទ័ព លោក ប៉ុល សារឿន អគ្គមេបញ្ជាការរងលោក គន់ គីម កូនប្រុសនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត និងអគ្គមេបញ្ជាការរងកងទ័ព លោក ហ៊ីង ប៊ុនហៀង។
សេចក្តីថ្លែងការណ៍របស់ HRW បន្ថែមថា៖«តួនាទីបក្សរបស់មន្ត្រីកម្លាំងប្រដាប់អាវុធមិនត្រឹមតែ ប៉ះពាល់ដល់ការបោះឆ្នោតទេ ប៉ុន្តែ ថែមទាំងប៉ះពាល់ទៅដល់ក្រោយពេលបោះឆ្នោតនៅពេលគណបក្សប្រឆាំងនិង អ្នកគាំទ្រឯទៀត ដែលងាយនឹងទទួលរងការសងសឹក និងការបំពានផ្សេងៗ»។
បន្ថែមទៅលើបរិយាកាសតានតឹងអង្គការនេះបន្តថា ការព្រមានរបស់គណបក្សប្រជាជនថា នឹងមានសង្គ្រាមផ្ទុះឡើង ប្រសិនខ្លួនចាញ់ឆ្នោតនៅថ្ងៃអាទិត្យនេះ គឺជាការរំឭកអំពីសម្តី«ហិង្សា»របស់លោក ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្រ្តី។
សេចក្តីថ្លែងការណ៍របស់អង្គការនេះបន្តទៀតថា៖ «បន្ទាប់ពីរដ្ឋប្រហារខែកក្កដាឆ្នាំ ១៩៩៧ របស់លោក ហ៊ុន សែន ធ្វើឡើងដោយកម្លាំងដែលស្មោះត្រង់នឹងគាត់ លោក ហ៊ុន សែន បានប្រើឥទិ្ធពលនយោបាយរបស់ខ្លួនកាន់តែខ្លាំងឡើងៗ ដើម្បីបង្កើនភាពជាដៃគូក្នុងជួរប៉ូលិសនិងយោធា»។
អង្គការ HRW បន្ថែមថា ឈ្មោះជាច្រើនដែលមាននៅក្នុងបញ្ជីឈ្មោះអ្នកធ្វើយុទ្ធនាការ ក៏បានលើកឡើងផងដែរ នៅក្នុងរបាយការណ៍ ចេញផ្សាយកាលពីខែវិច្ឆិកាឆ្នាំមុន ដែលមានកត់ត្រាអំពីករណីសម្លាប់មួយចំនួននៃសកម្មជននយោបាយដែលមិន ត្រូវបានដោះស្រាយ អ្នកកាសែត និងអ្នកនយោបាយគណបក្សប្រឆាំងគិតចាប់តាំងពីឆ្នាំ ១៩៩១មក។
ទោះយ៉ាងណារដ្ឋាភិបាលបានវាយប្រហារតបវិញទៅលើការអះអាងថ្មី បំផុតរបស់ អង្គការ HRW កាលពីម្សិលមិញ ដោយថ្លែងថា អ្នកទាំងនោះ មានឈ្មោះជាបេក្ខជន រួមទាំងលោក គន់ គីម បានលាឈប់ពីតំណែងរបស់គាត់ ទៅធ្វើយុទ្ធនាការឃោសនា ខណៈអ្នកឯទៀតបានធ្វើយុទ្ធនាការតែក្នុងម៉ោងផ្ទាល់ខ្លួន។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ខៀវ កាញារីទ្ធ បានថ្លែងថា ៖ «ពួកគេនឹងមានកំហុស ប្រសិនមិនសុំច្បាប់ឈប់សម្រាក ឬកំពុងធ្វើយុទ្ធនាការ នៅក្នុងឯកសណ្ឋានរបស់ខ្លួន»។ លោកបន្តថា៖«អង្គការ HRW គួរអានច្បាប់បោះឆ្នោតជាមុនសិន»។
លោក ខៀវ កាញារីទ្ធ ដែលជារដ្ឋមន្រ្តីក្រសួងព័ត៌មានផងនោះ បានថ្លែងថា លោកនឹងមិនឆ្លើយតបបន្ថែមចំពោះការចោទប្រកាន់របស់អង្គការនេះដែល «មិនដែលអានច្បាប់បោះឆ្នោត និងព្យាយាមបង្កើតលេសខ្លាចក្រែងគណបក្សប្រឆាំងចាញ់ឆ្នោត»នោះទេ។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន ដែលរងការចោទថាបានចុះធ្វើយុទ្ធការក្នុងខេត្ត ព្រះ សីហនុ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។ ប៉ុន្តែអគ្គមេបញ្ជាការរងកងទ័ព លោក សៅ សុខា បានអះអាងប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា ច្បាប់អនុញ្ញាតឲ្យមន្រ្តីយោធានិងនគរបាលគាំទ្រគណបក្សណាមួយដែល ខ្លួនពេញចិត្ត និងអនុញ្ញាតឲ្យធ្វើយុទ្ធនាការនៅក្នុងពេលវេលាផ្ទាល់ខ្លួនបាន។
លោកថ្លែងថា៖ «យើងកំពុងធ្វើយុទ្ធនាការជាជនស៊ីវិល មិនមែនក្នុងនាមជាមន្រ្តីយោធា ឬមន្រ្តីរាជការនោះទេ»។
លោកថា៖ «វាដូចគ្នានឹងការទៅដើរលេងនៅចុងសប្តាហ៍ដែរទេ។ យើងមិនពាក់ឯកសណ្ឋានយោធាទេ ហើយគ្រាន់តែសម្លៀកបំពាក់ស៊ីវិល»។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ក្នុងប្រទេសកម្ពុជា ហៅកាត់ ខុម ហ្វ្រែល មិនអាចទាក់ទងសុំអត្ថាធិប្បាយបានដែរ។
ដោយឡែកកាលពីម្សិលមិញ អង្គការតម្លាភាពកម្ពុជា ដែលជាអង្គការតាមដានអំពីសិទ្ធិមនុស្សបានសម្តែងក្តីបារម្ភរបស់ ខ្លួនលើបញ្ហានេះថា មន្រ្តីសាធារណៈកំពុងធ្វើយុទ្ធនាការឃោសនា ក្នុងអំឡុងម៉ោងធ្វើការងារ ហើយខ្លះបានប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ថែមទៀតផង៕
នារីម្នាក់ ដែលបានថតគ្រប់ចន្លោះ កោះកៀន នៃដងខ្លួនរបស់នាង បង្ហោះតាមប្រព័ន្ធ បណ្តាញសង្គម ហើយប្រកាសលក់ខ្លួន តែពុំមានឃើញបង្ហាញមុខ និងតំលៃនោះទេ។ រូបថតរបស់នារីម្នាក់នេះ ត្រូវបានគេប្រមូលចេញពី បណ្តាញសង្គមរបស់ចិន កាលពីក្នុងខែ កក្កដា ២០១៣ នេះ ហើយសង្ស័យថា នាងមិនមែនជានារីធម្មតានោះទេ គឺអាចជាតារាម៉ូដែលណាម្នាក់ ដែលចង់លេងសើច ជាមួយប្រិយមិត្ត រឺចង់ទាមទារចំណាប់អារម្មណ៌ពីមហាជន ព្រោះនាងមិនបានបង្ហាញមុខ តែពេលបង្ហាញ ក៏មានបាក់វែនតាធំក្រាស់ ដើម្បីបិទបាំងដែរ។
(សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។)
- See more at: http://www.onlinebreakingnews.org/kh/2/?130724024356&fb_comment_id=fbc_460290397400018_2708456_460290427400015#f1063210aeef792
នារីម្នាក់ ដែលបានថតគ្រប់ចន្លោះ កោះកៀន នៃដងខ្លួនរបស់នាង បង្ហោះតាមប្រព័ន្ធ បណ្តាញសង្គម ហើយប្រកាសលក់ខ្លួន តែពុំមានឃើញបង្ហាញមុខ និងតំលៃនោះទេ។ រូបថតរបស់នារីម្នាក់នេះ ត្រូវបានគេប្រមូលចេញពី បណ្តាញសង្គមរបស់ចិន កាលពីក្នុងខែ កក្កដា ២០១៣ នេះ ហើយសង្ស័យថា នាងមិនមែនជានារីធម្មតានោះទេ គឺអាចជាតារាម៉ូដែលណាម្នាក់ ដែលចង់លេងសើច ជាមួយប្រិយមិត្ត រឺចង់ទាមទារចំណាប់អារម្មណ៌ពីមហាជន ព្រោះនាងមិនបានបង្ហាញមុខ តែពេលបង្ហាញ ក៏មានបាក់វែនតាធំក្រាស់ ដើម្បីបិទបាំងដែរ។
(សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។)
- See more at: http://www.onlinebreakingnews.org/kh/2/?130724024356&fb_comment_id=fbc_460290397400018_2708456_460290427400015#f1063210aeef792