តាមធម្មតាអាងហែលទឹក គេតែងតែប្រើប្រាស់ទឹកស្អាតធម្មតា មកចាក់បំពេញអាង ដើម្បីបានហែលទឹកកំសាន្ត ប៉ុន្តែសម្រាប់អាងហែលទឹកមួយកន្លែង ស្ថិតក្នុងប្រទេស
អូទ្រីស គេបានប្រើប្រាស់ស្រាបៀរ មកចាកបំពេញក្នុងអាង ដើម្បីហែលលេងកំសាន្តទៅវិញ។
យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា អាងហែលទឹកដែលប្រើប្រាស់ស្រាបៀរ ជំនួសទឹកធម្មតានោះ គឺមានទីតាំងនៅក្នុងអតីតកន្លែងបិទស្រា Starkenberger មានឈ្មោះថា Austrian Brewery Castle ស្ថិតក្នុងស្រុក Tarrenz របស់ប្រទេស
អូទ្រីស ហើយជាអាងស្រាបៀរសម្រាប់ហែល ដំបូងគេបង្អស់នៅលើពិភពលោក (the World's first-ever Beer Swimming Pools)។
គួរបញ្ជាក់ផងដែរថា នៅទីនោះគឺមានអាងហែលទឹក ចំនួន ៧ ដែលក្នុងអាងនិមួយៗ មានសភាពក្តៅ ជាមួយនឹងស្រាបៀរចំនួន ១២,០០០លីត្រ។
ជាមួយគ្នានេះដែរ ការងូត ឬត្រាំនៅក្នុងស្រាបៀរ ត្រូវបានគេជឿជាក់ថា អាចឲ្យយើងមានសុខភាពល្អ និងមានភាពប្រសើរជាង ការដែលយើងបរិភោគវា៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?

ខ្មែរឡូត