នៅព្រឹកថ្ងៃទី២៩ កក្កដា នេះ ខុមហ្រ្វែល ដែលជាការអង្គការឃ្លាំមើលការបោះឆ្នោត ព្រមទាំងជាអង្គការដែលបានដាក់អ្នកសង្កេតការណ៍របស់ខ្លួនស្ទើរ គ្រប់ការិយាល័យបោះឆ្នោតនោះ បានចេញផ្សាយលទ្ធផលបឋម តែមិនជាផ្លូវការនៃការបោះឆ្នោតជាតិឆ្នាំ២០១៣ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ម្សិលមិញនេះ។
លទ្ធផលនោះបានបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជាបានទទួលអាសនៈ ចំនួន៦៧ ចំណែកគណបក្សសង្រ្គោះជាតិ ទទួលបាន ៥៦អាសនៈ។ ខាងក្រោមនេះ គឺជាលទ្ធផលទាំងស្រុងរបស់ ខុមហ្វ្រែល៖

ប្រភពពី fpmonline