មន្រ្តីជាន់ខ្ពស់កងរាជអាវុធហត្ថបានឲ្យដឹងថា អ្នកដែលពាក់ព័ន្ធនឹងការដុតរថយន្តរបស់កងរាជអាវុធហត្ថចំនួន ២គ្រឿងនៅស្ទឹងមានជ័យកាលពីថ្ងៃអាទិត្យ ត្រូវគេស្រាវជ្រាវរកឃើញហើយ។
លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបាននិយាយប្រាប់កាសែតក្នុង ស្រុកថា តាមការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងហោចណាស់មនុស្សចំនួន១០នាក់
ដែល រួមមានទាំងព្រះសង្ឃមួយអង្គផងជាអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ គឺមានជាប់ព័ន្ធនឹងការដុតបំផ្លាញរថយន្តកងរាជអាវុធហត្ថនោះ។
លោក ខេង ទីតូ បានបញ្ជាក់ថា គេមានទាំងរូបថត និងស្គាល់អត្តសញ្ញាណជនបង្កទាំងនោះអស់ហើយ។ ហើយថា ពេលនេះសមត្ថកិច្ចកងរាជអាវុធហត្ថកំពុងធ្វើការស្វែងរកចាប់ខ្លួន ពួកគេ ដើម្បីយកទៅកាត់ទោស និងផ្តន្ទាទោសតាមច្បាប់។
គួររំលឹកថា កាលពីថ្ងៃអាទិត្យ ដែលជាថ្ងៃបោះឆ្នោត រថយន្តប៉េអឹមចំនួន២គ្រឿង ត្រូវបានវាយកំម្ទេច និងដុតបំផ្លាញអស់គ្មានសល់ ដោយសារតែកំហឹងអ្នកបោះឆ្នោតនៅការរិយាល័យសាលាបឋមសិក្សាស្ទឹងមាន ជ័យរកឈ្មោះមិនឃើញនៅក្នុងបញ្ជីបោះឆ្នោត៕

ប្រភពពី
Free Press Magazine