នារីវ័យក្មេងម្នាក់ ត្រូវបានគេប្រទះឃើញ ស្លៀកពាក់មិនសមរម្យ បានចូលទៅទិញឥវ៉ាន់ នៅក្នុងហាងទំនិញមួយកន្លែង មានឈ្មោះថា Jurong Point ស្ថិតក្នុងប្រទេសសឹង្ហបុរី។ នារីវ័យក្មេងរូបនោះ ត្រូវបានគេប្រទះឃើញ នៅក្នុងហាងទំនិញ Jurong Point កាលពីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣ ហើយមនុស្សដែលនៅក្បែរនោះ ជាច្រើននាក់ បានសម្លឹងមើលនាងមិនដាក់ភ្នែក ដោយសារតែនាងស្លៀកពាក់សិចស៊ីជ្រុលពេក។
នារីវ័យក្មេងរូបនោះ បានពាក់អាវសិចស៊ី រហូតស្ទើរតែលេចចេញដើមទ្រូងទាំងមូល ហើយនាងក៏មិនបានពាក់អាវក្នុងទៀត ទើបមានមនុស្សមួយចំនួន បានសម្លឹងនាងមិនដាក់ភ្នែក ហើយខ្លះទៀតក៏បានរិះគន់នាងផងដែរ។ ជាមួយគ្នានេះដែរ គេបានរិះគន់នារីវ័យក្មេងនោះថា នាងមិនគួរណា ស្លៀកពាក់សិចស៊ីជ្រុលបែបនេះឡើយ ព្រោះនាងមកទិញឥវ៉ាន់ មិនមែនមកបង្ហាញសាច់ និងដើមទ្រូងឲ្យគេមើលឡើយ៕

ប្រភពពី happycambodia