ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងរបស់ក្រុមហ៊ុនសូងួនបានបុកមនុស្សស្លាប់ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣ នៅចំណុចខាងមុខមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ស្ថិតតាមបណោយផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសឈ្មោះទី សុខន អាយុ៣២ឆ្នាំ ស្នាក់នៅភូមិស្វាយតានី ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ប្រភពដដែលបានឲ្យដឹងថា បុរស សុខន បានមកទិញបាយឲ្យប្អូនពេលឆ្លងផ្លូវត្រូវរថយន្តកុងតឺនរ័របស់ ក្រុមហ៊ុនសូងួនបុកទាំងកំរោលបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែ កើតហេតុ។ បច្ចុប្បន្នបុរសរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់ ឈាបនដ្ឋានវត្តស្ទឹងមានជ័យដើម្បីធ្វើបុណ្យតាមប្រពៃណី។ ចំណែម្ចាស់រថយន្តនិងអ្នកបើកររត់យករួចខ្លួនបាត់ស្រមោល៕
ប្រភពពី នគរវត្ត