កូរ៉េ៖ យោងតាមប្រភពព័ត៌មាន ពីគេហទំព័រមួយបានឲ្យដឹងថា បន្ទាប់ពីស្ងប់ស្ងាត់ អស់រយៈពេល ១ឆ្នាំមក ពេលនេះ ក្រុមតារាចម្រៀងស្រីល្បី និងកំពុងពេញនិយម 2NE1 បានត្រឡប់មកវិញ ជាមួយនឹងបទចម្រៀងថ្មី ដែលមានចំណងជើងថា “Falling In Love”។
ជាមួយនឹងការវិលត្រឡប់ មកវិញនេះ ក្រុម 2NE1 សង្ឃឹមយ៉ាងមុតមាំថា បទចម្រៀងថ្មីនេះ នឹងទទួលបានការគាំទ្រ ខ្លាំងពីទស្សនិកជន ដូចបទចម្រៀង មុនៗដែរ ព្រោះថាបទចម្រៀងថ្មីនេះ មានភាពរស់រវើក និងការលេងស្ទីលថ្មី របស់ស្រីស្អាតទាំង ៤៕